ថៃ៖ សម្រាប់គូស្វាមីភរិយា Poy Treechada និង ស្វាមី លោក Oak នៅតែទទួលបានការចាប់អារម្មណ៍ និងតាមដានពីហ្វេនៗ ពីសកម្មភាពដ៏មានក្ដីសុខរបស់អ្នកទាំងពីរ ខណៈដែលថ្មីៗនេះ ពួកគេក៏បានធ្វើដំណើរ កាន់ដៃគ្នាចូលរួមកម្មវិធីលំដាប់ពិភពលោក នៅប្រទេសអូស្ត្រាលី។
នៅក្នុងនោះដែរ តារាដ៏ល្បីរូបនេះ បាននាំយករូបភាពបរិយាកាស ប្រណីតដ៏អស្ចារ្យ តាំងពីពេលស្លៀកពាក់ ដើរកម្រាលព្រំក្រហម ទុកឲ្យអ្នកគាំទ្រ បានទស្សនាកម្សាន្ត គ្រប់ជ្រុងជ្រោយ។ ប៉ុន្តែអ្វីដែលបានធ្វើឲ្យហ្វេនៗចាប់អារម្មណ៍បំផុតនោះគឺ ស្នាមញញឹម និងភាពផ្អែមល្ហែមរបស់ Poy Treechada និងស្វាមី ដែលបានបង្ហាញពីការយកចិត្តទុកដាក់ មើលថែគ្នាគ្រប់ពេលវេលា។
លើសពីនេះ ក្រោយពីបានឃើញបែបនេះហើយ ទស្សនិកជនជាច្រើន ក៏បានបង្ហាញពីការពេញចិត្ត ចំពោះសកម្មភាពពោរពេញដោយក្តីស្រឡាញ់ រួមទាំងបានបញ្ចេញមតិសរសើរពីភាពស័ក្តិសមរបស់គូស្វាមីភរិយាមួយគូនេះ ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]