កម្សាន្ត៖ កាលពីថ្មីៗនេះ មានព័ត៌មានអំពីសិស្សម្នាក់បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង ដោយសិស្សរូបនោះ ជិះយន្ដហោះទៅរៀន ប៉ុន្ដែបែរជាអាចចំណេញលុយវិញ។ ករណីរឿងពិតរបស់និស្សិតកាណាដាម្នាក់ ជនជាតិដើមកំនើតអាស៉ីបានប្រើមធ្យោបាយធ្វើដំណើរដោយជិះយន្ដហោះទៅរៀន ដើម្បីសន្សំលុយ។

តាមប្រភពបានឲ្យដឹងថា សិស្សប្រុសរូបនេះ មិនជួលបន្ទប់ដែលមានតម្លៃ ២ពាន់ដុល្លារក្នុងមួយខែ ដើម្បីស្នាក់នៅក្នុងការសិក្សារនោះទេ ប៉ុន្ដែខ្លួនបានជិះយន្ដហោះ ដែលមានតម្លៃសំបុត្រ បើសរុបចំណាយក្នុងមួយខែអស់ត្រឹមតែ១២០០ដុល្លារប៉ុណ្នោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្នោះ នៅក្នុងមួយថ្ងៃគេធ្វើដំណើរតាមយន្ដហោះ២ដងទៅមក ហើយក្នុងមួយអាទិត្រជិះអស់៦ថ្ងៃ ដែលស្មើនឹងលុយចំណាយសំបុត្រសរុបត្រឹមតែ១២០០ដុល្លារ តិចជាតម្លៃបន្ទប់ដល់ទៅ៨០០ដុល្លារ ហើយថែមទាំងចំណេញថ្លៃអាហារហូបចុកចាយវាយប្រចាំថ្ងៃទៀតផង។

ក្រោយពីមហាជនបានដឹងព័ត៌មាននេះហើយ នាំគ្នាសរសើរគំនិតដ៏ច្នៃប្រឌិត គិតគូរបានម៉ត់របស់សិស្សប្រុសរូបនោះណាស់​ ដែលសុខចិត្តចំណាយកម្លាំងចុះឡើង តែចំណេញថវិកា៕

ប្រភព៖ Time Warm 666

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]