បរទេស៖ អ្នករចនាម៉ូដដ៏ល្បី វ័យ ៧៤ឆ្នាំ Vera Wang បានទាក់ទាញការចាប់អារម្មណ៍ នៅពេលដែល អ្នកស្រីបានបង្ហាញខ្លួននៅលើកំរាលព្រំក្រហម BAFTA កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ជាមួយនឹងការតុបតែងបែបមុខស្លេកដោយបង្ហាញពីសម្រស់ពិតរបស់ខ្លួន។
ក្នុងនោះដែរ អ្នករចនាម៉ូតរូបនេះ បានបង្ហាញខ្លួននៅលើកំរាលព្រំក្រហម BAFTA ក្នុងសម្លៀកបំពាក់ចម្រុះពណ៌ខ្មៅ និងស អាវរោម វ៉ែនតាខ្មៅ និងស្រោមដៃស្បែកខ្មៅ ដោយរក្សាម៉ូតសក់របស់ខ្លួនឱ្យត្រង់ ទៀតផង។
ជាពិសេស ក្រោយពី Vera Wang បានបង្ហោះរូបថតបញ្ឈរនៅលើទំព័រផ្ទាល់ខ្លួន ពិតជាបានទាក់ទាញមតិជាច្រើន ដែលនៅក្នុងនោះ ក៏បានសរសើរសម្រស់របស់អ្នករចនាម៉ូតរូបនេះ ពីភាពលេចធ្លោ ក្នុងអាយុ ៧៤ ឆ្នាំផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]