កូរ៉េខាងត្បូង៖ LE SSERAFIM ជាក្រុមចម្រៀងនារី KPOP ជំនាន់ទី៤ថ្មី ដែលបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ដោយមិនត្រឹមតែបទចម្រៀងញាក់កន្ត្រាក់អារម្មណ៍ទេ តែសមាជិកម្នាក់ៗក៏មានទេពកោសល្យ និងសម្រស់ស្រស់ស្អាតខ្លាំង។

LE SSERAFIM 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមមួយនេះបានប្រកាសវិលត្រឡប់មកវិញជាមួយនឹងអាល់ប៊ុមថ្មីមានឈ្មោះថា "EASY" ដែលបានចេញផ្សាយកាលពីថ្ងៃទី១៩ខែកុម្ភៈកន្លងទៅ ក្នុងនោះមានបទចម្រៀងថ្មីចំនួនប្រាំបទផងដែរ។  សមាជិក LE SSERAFIM ទាំងអស់ក៏បានចូលរួមកម្មវិធីបើកបង្ហាញអាល់ប៊ុមថ្មីជាមួយអ្នកគាំទ្រផងដែរ ប៉ុន្តែអ្វីដែលគេសង្កេតឃើញគឺការស្លៀកពាក់របស់សមាជិក Huh Yunjin នៅក្នុងកម្មវិធីនេះ។

LE SSERAFIM ក្នុងកម្មវិធីបើកបង្ហាញអាល់ប៊ុមថ្មី

នាងបានពាក់តែអាវទ្រនាប់សម្រាប់ហាត់ប្រាណមួយ គូជាមួយនឹងខោខោប៊យខ្លី ដោយមានអាវគ្របពីលើតែមិនបិទឡេវ ដោយខោខោប៊យនោះបានប្រឡេះឡេវបញ្ចេញខោទ្រនាប់ខ្លីទៀតផង។

ក្រោយឃើញបែបនេះ មហាជនខ្លះក៏គិតថាស្ទាយ៍របស់ Yunjin រាងលើសជ្រុលនិងមានភាពស៊ិចស៊ី មិនស័ក្តិសមនឹងពាក់នៅលើឆាកបែបនេះទេ ប៉ុន្តែមហាជនខ្លះទៀតក៏គិតថា វាពិតជាមើលទៅឡូយ ជាស្ទាយ៍ថ្មីសម្រាប់ជំនាន់នេះ ហើយនាងក៏បានស្លៀកខោទ្រនាប់នេះរួចមកហើយ នៅក្នុង Teaser វីដេអូរបស់អាល់ប៊ុមថ្មី៕

 Yunjin 
 Yunjin 
 Yunjin 
រូបភាព​​ថ្មីរបស់ Yunjin 
រូបភាព​​ថ្មីរបស់ Yunjin 
រូបភាព​​ថ្មីរបស់ Yunjin 

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]