កម្សាន្ត៖ កាលពីម្សិលមិញនេះ អ្នកផលិតវីដេអូធ្វើម្ហូបដ៏ល្បីល្បាញ ដែលមានផេកហ្វេសប៊ុកឈ្មោះថា Chhom Srey Pach បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមានការចាប់អារម្មណ៍ជាខ្លាំងជាមួយនឹងវីដេអូចុងក្រោយនេះ ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ ព្រះនាងតូច ជេនណា នរោត្តម។
តាមរយៈវីដេអូរៀបរាប់អំពីការធ្វើម្ហូបរបស់ ស្រីផាច បានបរិយាយថា ព្រះនាងតូច ជេនណា បានប្រទាននូវកិត្តិយសយាងមកដល់ខេត្តបន្ទាយមានជ័យ ដែលជាស្រុកកំណើត ក៏ដូចជាយាងមកដល់ទីតាំងកន្លែងបង្កើតវីដអូនៅក្នុងចម្ការរបស់ ស្រីផាច ផងដែរ។
ជាពិសេស ព្រះនាង ពិតជាគួរឲ្យកោតសរសើរ ដែលព្រះនាងធ្វើខ្លួនដូចជារាស្ត្រសាមញ្ញ ដោយការស្លៀកពាក់ និង កិរិយាបន្ទាបខ្លួន ហើយព្រះនាង បានសព្វព្រះរាជហឬទ័យជួយធ្វើម្ហូបខ្មែរ ស្លរសម្លរនំបញ្ចុក បេះផ្លែល្ហុង និង បេះបន្លែផ្សេងៗ ដោយផ្ទាល់ដៃទៀតផង។
មិនតែប៉ុណ្ណោះ ព្រះនាង ថែមទាំងដួសសម្លរនំបញ្ចុក ចែកទៅដល់អ្នកភូមិ និង ក្មេងៗ ហើយព្រះនាង ថែមទាំងអង្គុយផ្ទាល់ដីជាមួយ ស្រីផាច សោយនំបញ្ចុកនេះដែរ។ លើសពីនោះ ស្រីផាច ដែលជាអ្នកបង្កើតវីដេអូធ្វើម្ហូបខ្មែរ ទទួលបានការកោតសរសើរពីព្រះនាង និង មហាជនខ្មែរ ដែលនាងបានលើកស្ទួយម្ហូបខ្មែរ និង តែងតែបង្កើតវីដេអូជារៀងរាល់ថ្ងៃ ដើម្បីជាចំណេះដឹង និង ជាការផ្សព្វផ្សាយមុខម្ហូបខ្មែរ លើកតម្កើងកសិករខ្មែរផងដែរ។
គួរបញ្ជាក់ផងដែរថា ឆម ស្រីផាច គឺជាកូនអ្នកបន្ទាយមានជ័យ ស្រុកព្រះនេតព្រះ ដែលនាងជាអ្នកបង្កើតមាតិកាដ៏ល្បីល្បាញ គ្រប់វីដេអូសុទ្ធតែទទួលបានចំនួនអ្នកទស្សនារាប់ម៉ឺនរាប់លាននាក់ ដែលនាងគឺជាធនធានមនុស្សដែលល្អក្នុងសង្គម ដែលមានឥទ្ធិពលជួយដល់សង្គម៕
ប្រភព៖ Chhom Srey Pach
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]