កម្សាន្ត៖ ប្រិយមិត្តដែលជាយុវវ័យ ពេញនិយមស្ដាប់បទចម្រៀង Pop បរទេស ច្បាស់ជាស្គាល់តារាចម្រៀងប្រុសស្រី២រូបនេះ The Weeknd និង Lana Da rey ដែលចម្រៀងពួកគេទទួលបានការស្រឡាញ់ចូលចិត្តពីអ្នកស្ដាប់ទូទាំងពិភពលោក។

Lana Da rey 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ តារាចម្រៀងទាំង២ខាងលើក៏ធ្លាប់បានសហការគ្នា ចេញចម្រៀងមួយបទរួមគ្នា ដែលមានចំណងជើងថា Lust for Life កាលពី៦ឆ្នាំមុន ដែលបទនេះ ផ្ទុះការគាំទ្រយ៉ាងខ្លាំងក្លា។ ទន្ទឹមនឹងនេះ អ្នកលេងបណ្ដាញសង្គមបាននាំគ្នាចែករំលែករូបភាពចាស់ៗរបស់ The Weeknd និង Lana ដែលពួកគេធ្លាប់បានថតស្និទស្នាលរួមគ្នា ក្នុងកំឡុងពេលថតវីដេអូចម្រៀង។

The Weeknd

តាមរយៈរូបភាពទាំងនោះ បានធ្វើឲ្យអ្នកគាំទ្រក្នុងបណ្ដាញសង្គម មានការនឹករលឹក ចង់ឃើញអ្នកទាំងពីររូបនេះ ចេញចម្រៀងរួមគ្នាម្ដងទៀត។ គួរបញ្ជាក់ផងដែរថា តារាចម្រៀងប្រុស The Weeknd និង Lana Da rey គឺជាកំពូលតារាចម្រៀង Legend លំដាប់ពិភពលោក ដែលមនុស្សដែលស្ដាប់ចម្រៀងបរទេសមិនដែលរំលង៕

Lust for Life
Lana Da rey និង The Weeknd
Lana Da rey និង The Weeknd
Lana Da rey និង The Weeknd
 Lana Da rey និង The Weeknd
 Lana Da rey និង The Weeknd

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]