កម្សាន្ត៖ អ្នកណាៗថាមិនស្គាល់ Taylor Swift ដែលជាតារាចម្រៀងផបស្រីដ៏ល្បីល្បាញបំផុតមួយរបស់អាមេរិក ដែលនាងមិនត្រឹមតែមានទេពកោសល្យខាងច្រៀងទេ តែក៏ចេះលេងឧបករណ៍តន្ត្រីជាច្រើន ក៏ដូចជាតែងនិពន្ធទំនុកច្រៀងខ្លួនឯងផងដែរ។
រាល់អាល់ប៊ុម និងបទចម្រៀងដែលនាងបានចេញ សុទ្ធតែបង្កប់អត្ថន័យល្អៗ ទាំងជីវិតស្នេហា ក៏ដូចជាមេរៀនជីវិតផ្សេងៗ។ យ៉ាងណាមិញ នៅក្នុងឆ្នាំនេះក៏មិនខុសពីឆ្នាំ២០២៣ដែរ ដោយ Taylor កំពុងមមាញឹកនឹងការប្រគុំតន្ត្រីទេសចរណ៍ពិភពលោក "The Eras Tour" របស់នាង ដែលទើបតែបានសម្ដែងនៅទីក្រុង Melbourne ប្រទេសអូស្ត្រាលីដោយមានអ្នកគាំទ្រចូលមើលជិត១០ម៉ឺននាក់ ជាការប្រគុំតន្ត្រីដ៏ធំបំផុតមិនធ្លាប់មានរបស់នាង។
គេប៉ាន់ស្មានថា The Eras Tour អាចរកចំណូលឲ្យ Taylor បានដល់ទៅជាង៤ពាន់លានដុល្លារឯណោះ និងជាការប្រគុំតន្ត្រីទេសចរណ៍ដ៏ជោគជ័យ គឺបានយកឈ្នះការប្រគុំតន្ត្រី "Renaissance" របស់ Beyonce ទៀតផង។
បើក្រឡេកមកមើលទិដ្ឋភាពនៃការប្រគុំតន្ត្រី "The Eras Tour" នេះវិញគឺពិតជាអស្ចារ្យខ្លាំងណាស់ ជាមួយនឹងឆាកធំ ផ្ទាំង VCR ច្បាស់ៗល្អ ព្រមទាំងឧបករណ៍ទំនើបជាច្រើន ហើយអ្វីដែលលេចធ្លោបំផុតនោះគឺឈុតសម្លៀកបំពាក់ដ៏ស្រស់ស្អាតជាច្រើនម៉ូតរបស់ Taylor ដែលនាងបានស្លៀកពីការប្រគុំតន្ត្រីមួយទៅមួយ ដោយទទួលបានការសរសើរថា វាពិតជាស័ក្តិសមនឹងរូបរាងព្រមទាំងខនសិបតាមបទចម្រៀងនីមួយៗរបស់នាង៕
ប្រភព៖: pagesix
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]