ការទន្ទឹងរង់ចាំជាយូររបស់លោកអ្នក ពិតជាមិនខកបំណងឡើយ! ឆាប់ៗនេះ អ្នកប្រាកដជាភ្ញាក់ផ្អើលជាមួយនឹងកម្មវិធីសម្ពោធជាផ្លូវការរបស់ស្មាតហ្វូន OPPO Reno11 Series 5G និងជាមហាកិត្តិយសដ៏ធំក្រៃលែងដែលព្រះនាង ជេណា បានផ្តល់វត្តមានជាភ្ញៀវកិត្តិយស រួមទាំងតារាតំណាងទាំង 3 របស់ OPPO គឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី, ថេណា និង រ៉េត ស៊ូហ្សាណា ព្រមទាំងតារាកិត្តិយសជាច្រើនរូបទៀត។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងតាម Poster ដែលក្រុមហ៊ុន OPPO បានបង្ហោះ និងតាមការបង្ហើបឲ្យដឹងគឺលើកនេះ OPPO នឹងដាក់សម្ពោធនូវស្មាតហ្វូនស៊េរីថ្មី OPPO Reno11 Series 5G មានចំនួន 3 ម៉ូដែលរួមមាន Reno11 5G, Reno11 F 5G និង Reno11 Pro 5G ដែលជាស្មាតហ្វូនជំនាញលើការថតរូបបែប Portrait ។ ជាមួយគ្នានេះផងដែរ OPPO ក៏នឹងដាក់សម្ពោធនូវផលិតផលថ្មីៗជាច្រើនទៀតរួមមាន OPPO Watch, OPPO Pad Neo, OPPO Enco Buds 2 និង ColorOS14 ផងដែរ។ 

រូបភាព
រូបភាព
រូបភាព
រូបភាព

តោះ!​ ត្រៀមទាំងអស់គ្នា!​ ចង់ដឹងព័ត៌មានលម្អិត សូមរង់ចាំទស្សនាកម្មវិធី «សម្ពោធជាផ្លូវការ OPPO Reno11 Series 5G» នៅថ្ងៃសៅរ៍ ទី24 ខែកុម្ភៈ 2024 វេលាម៉ោង 4រសៀលតទៅ ដែលមានការផ្សាយផ្ទាល់នៅលើផេគ OPPO ហើយលើកនេះបើខកខានក្នុងការទស្សនាប្រៀបដូចបោះបង់ឱកាសឈ្នះរង្វាន់ធំៗជាច្រើនពី OPPO ដែលរង្វាន់មានដូចជា ទូរស័ព្ទ OPPO Reno11 5G និងថេប្លេត OPPO Pad Neo ជាច្រើនរង្វាន់៕

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]