កូរ៉េខាងត្បូង៖ អតីតសមាជិកក្រុមចម្រៀង F.T. Island គឺ Seunghyun បានប្រកាសថារូបគេនឹងរៀបអាពាហ៍ពិពាហ៍ ក្រោយចាកចេញពីវិស័យសិល្បៈនៅកូរ៉េ។
នៅថ្ងៃទី១៩ខែកុម្ភៈកន្លងទៅនេះ មានរបាយការណ៍មួយបានបញ្ជាក់ថា Seunghyun នឹងរៀបការជាមួយនឹងនារីដែលជាមិត្តស្រីយូរអង្វែងរបស់លោក ហើយពេលនេះរូបគេក៏កំពុងមមាញឹកនឹងការរៀបចំពិធីអាពាហ៍ពិពាហ៍ផងដែរ ដែលពិធីនេះនឹងប្រារព្ធទៅនៅឯ តំបន់កាងណាំ ទីក្រុងសេអ៊ូល។
បន្ទាប់ពីចាកចេញពីវិស័យតន្ត្រីនិងរៀបការរួច Seunghyun នឹងបន្តវេនពីឪពុករបស់ខ្លួនលើវិស័យជំនួញវិញម្ដង ដោយអាចនឹងផ្លាស់ប្ដូរទីលំនៅទៅរស់នៅឯក្រៅប្រទេសផងដែរ។
គួរបញ្ជាក់ផងដែរថា Seunghyun បានក្លាយជាសមាជិកក្រុម F.T. Island កាលពីឆ្នាំ២០០៩ ដោយធ្វើជាដៃហ្គីតា បន្ទាប់មកក៏បានក្លាយជាតារាសម្ដែងផងដែរ៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]