កម្សាន្ត៖ ថ្មីៗនេះ មានការបើកបង្ហាញឲ្យឃើញពី អាផាតមិនដ៏ប្រណិតតម្លៃជាង ១០ លានផោន នៅទីក្រុងឡុងដ៍ របស់ Elsina Khayrova ដែលត្រូវបានគេស្គាល់ថាជាគូស្នេហ៍ តារាសម្ដែង លោក Tom Cruise ហើយទីកន្លែងមួយនេះក៏ត្រូវបានគេលើកឡើងថាជាកន្លែងដែល អ្នកទាំងពីរតែងតែចំណាយពេលនៅជាមួយគ្នា។

Tom Cruise
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លំនៅដ្ឋានរបស់គូស្នេហ៍ លោក Tom Cruise គឺមានទីតាំងនៅក្នុងអគារផ្ទះល្វែងប្រណីត The Knightsbridge ជាមួយនឹងសេវាកម្មលំដាប់ផ្កាយ ៥ ជាច្រើនដូចជា ស្ប៉ាសម្រាប់អ្នករស់នៅ សួនច្បារទេសភាព ជាដើម។ ជាពិសេស នៅក្នុងផ្ទះមួយនេះ គឺមានបន្ទប់គេង ៤ បន្ទប់ទទួលភ្ញៀវបី បន្ទប់ស្លៀកពាក់មួយ គ្រឿងសង្ហារឹម ផ្ទះបាយ និងទិដ្ឋភាពនៃ Hyde Park ។

Elsina Khayrova

លើសពីនេះ យោងតាម ​​ប្រភព Mail បានឲ្យដឹងថា កាលពីថ្មីៗនេះ តារាសម្តែងហូលីវូដ Tom Cruise ត្រូវបានគេឃើញមកទីនេះជាញឹកញាប់។ ខណៈដែលអ្នកជិតខាងបាននិយាយថា ពួកគេបានរកឃើញ តារាប្រុសរូបនេះ ចូលទៅក្នុងអគារជាច្រើនដង នៅពេលដែលបានមកដល់ផ្ទះរបស់ Elsina ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Tom Cruise
Tom Cruise
Tom Cruise
Tom Cruise
Tom Cruise
Elsina Khayrova
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]