កូរ៉េខាងត្បូង៖ ជឿជាក់ថាប្រិយមិត្តដែលចូលចិត្តតាមដានរឿងភាគកូរ៉េ K-Drama ប្រាកដជាបានស្គាល់រឿងភាគកំពុងល្បីនៅ tvN ឈ្មោះថា "Marry My Husband" ហើយដែលរឿងនេះបានឈានមកដល់ភាគបញ្ចប់ កាលពីយប់ថ្ងៃទី២០ខែកុម្ភៈកន្លងទៅ។

រឿង "Marry My Husband" 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រឿង "Marry My Husband" 

ឆ្លងកាត់១៦ភាគកន្លងមក សាច់រឿងចុងបញ្ចប់នៃរឿងភាគដ៏ល្បីឈ្មោះគឺពោរពេញដោយស្នាមញញិមនិងសុភមង្គល បន្ទាប់ពីតួអង្គឯកទាំងពីរគឺ Kang Ji Won (សម្ដែងដោយ Park Min Young) និង Yoo Ji Hyuk (សម្ដែងដោយ Na In Woo) បានរៀបអាពាហ៍ពិពាហ៍សាងគ្រួសារជាមួយគ្នាយ៉ាងមានសុភមង្គល ដោយទទួលបានចំណងដៃកូនភ្លោះទៀតផង។

យ៉ាងណាមិញ បើនិយាយពីតួអង្គអាក្រក់ក្នុងរឿងនេះវិញដូចជា Jung Soo Min (សម្ដែងដោយ Song Ha Yoon) បានជាប់ពន្ធនាគារ ក្រោយបានសម្លាប់ស្វាមីរបស់នាង Park Min Hwan (សម្ដែងដោយ Lee Yi Kyung) ខណដែល Oh Yu RA (សម្ដែងដោយ BoA) បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មុនពេលត្រូវប៉ូលិសចាប់ពីបទចង់ប៉ុនប៉ងសម្លាប់ Kang Ji Won ។

រឿង "Marry My Husband" 
រឿង "Marry My Husband" 
រឿង "Marry My Husband" 

ទន្ទឹមនឹង Happy Ending នេះដែរ ខាង tvN ក៏បានទម្លាក់រូបភាព Pre-Wedding របស់ តួអង្គទាំងពីរទៀតផង ដែលតារាសម្ដែងទាំងពីរពិតជាដើរតួបានយ៉ាងស័ក្តិសមខ្លាំង រហូតទទួលបានការសរសើរពីសំណាក់ទស្សនិកជន៕

រូបភាព Pre-Wedding របស់ តួអង្គទាំងពីរក្នុងរឿង "Marry My Husband" 

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]