ចក្រភពអង់គ្លេស៖ ឆន សុងអ៊ី តួអង្គស្រីរឿង "សង្សារខ្ញុំជាមនុស្សភពផ្កាយ" ឬមានឈ្មោះពិតថា Jun Ji Hyun ជារាជិនីសម្រស់របស់ប្រទេសកូរ៉េ ដែលមិនត្រឹមតែមានរូបសម្បត្តិស្រស់ស្អាតទេ តែនាងក៏ជាតារាសម្ដែងលំដាប់ A នៅប្រទេសកូរ៉េ ល្បីល្បាញមិនចាញ់ Song Hye-Kyo ប៉ុន្មានទេ។
ថ្មីៗនេះ នាងបានបង្ហាញខ្លួននៅកម្មវិធីបង្ហាញម៉ូត "2024 F/W Collection" ឲ្យម៉ាក Burberry នៅឯ London Fashion Week នៅឯទីក្រុង ឡុងដ៍ ចក្រភពអង់គ្លេស ដោយក្នុងនោះ សម្រស់របស់នាងនៅតែចែងចាំង ស្អាតដូចកាលពីអាយុ២០ឆ្នាំ ទាំងដែលពេលនេះនាងមានអាយុ ៤២ ឆ្នាំទៅហើយ។
ក្នុងកម្មវិធីនេះ Jun Ji Hyun បានស្លៀកអាវរងាវែងរបស់ Burberry ពណ៌រាងត្នោតស្រាល និងទម្លាក់សក់វែងតាមស្ទាយ៍របស់នាងដែលទោះមើលទៅ សាមញ្ញៗតែពិតជាស្រស់ស្អាត។
ក្រៅពីនោះ គេឃើញថា Jun Ji Hyun បានថតជាមួយនឹង Son Heung Min ដែលជាប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូង និងជាកីឡាករឆ្នើមម្នាក់ក្នុងក្រុម Tottenham Hotspur របស់អង់គ្លេសផងដែរ៕
ប្រភព៖: kbizoom
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]