កូរ៉េខាងត្បូង៖ កាលពីឆ្នាំ២០២២កន្លងទៅ តារាចម្រៀងប្រុសដ៏ល្បីល្បាញនៅក្នុងក្រុម NCT Lucas បានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវមួយ ដែលត្រូវតម្រូវឲ្យលោកផ្អាកសកម្មភាពក្នុងក្រុម ក៏ដូចជាស្ងាត់ពីសិល្បៈមួយរយៈ។ ថ្មីៗនេះ ស្រាប់តែខាងផលិតកម្មបានប្រកាសថា Lucas និង ចាកចេញពី WAYV និង NCT ក្រោយពីបាត់មុខអស់២ឆ្នាំមកនេះ។

 Lucas 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ដំណឹងនេះ មិនបានធ្វើឲ្យអ្នកគាំទ្រខកចិត្តនោះទេ ព្រោះការចាកចេញរបស់ Lucas គឺជាចំណុចចាប់ផ្ដើមថ្មីរបស់លោក ដែលនៅក្នុងការប្រកាសនោះ គេបញ្ជាក់ដែរថា តារាប្រុសរូបនេះ នឹងចាកចេញដើម្បីផ្ដោតលើអាជីពជាតារា Solo វិញ នៅថ្ងៃអនាគត។

 Lucas 

មិនតែប៉ុណ្នោះ អ្នកគាំទ្រក៏បានរកឃើញគណនី X ដែលគេស្គាល់ថា Twitter ចាស់ ឈ្មោះ Lucas ដែលមានសញ្ញា Verified តែមិនទាន់បានដាក់រូបភាពនោះឡើយ។ តាមរយៈតម្រុយទាំងនេះ អ្នកគាំទ្រក្នុងបណ្ដាញសង្គមបង្ហាញអារម្មណ៍រំភើបរងចាំការត្រឡប់មកវិញរបស់តារាប្រុសខាងលើ៕

 Lucas 
 Lucas 
 Lucas 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]