កូរ៉េខាងត្បូង៖ ក្រុមចម្រៀងនារីជំនាន់ថ្មី របស់ផលិតកម្ម HYBE នឹងបង្ហាញវត្តមាននៅខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ ដែលពួកគេមានឈ្មោះថា "I'LL-IT" ។

ក្រុម "I'LL-IT" 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

"I'LL-IT" នឹងបង្ហាញមុខដំបូងលើឆាកតន្ត្រីនាថ្ងៃទី២៥ ខែមីនាខាងមុខនេះ បើយោងតាមការប្រកាសរបស់ផលិតកម្ម HYBE ដោយលោក Bang Si-Hyuk ជាអ្នកចូលរួមយ៉ាងសកម្មក្នុងការបង្កើតក្រុមនារីនេះឡើងមក។

សមាជិករបស់ក្រុមនេះមានសរុបទាំងអស់ ៥នាក់ គឺ Yunah, Minju, Moka, Wonhee និង Iroha ដែលសុទ្ធសឹងតែមានសម្រស់ស្រស់ស្អាត ហើយពួកគេក៏បានជាប់ក្នុងកម្មវិធីប្រកួតចម្រៀង "R U Next?" ផងដែរ ដោយពួកគេបានបើកគណនី Youtube ជាយូរមកហើយតាំងពីឆ្នាំមុន។

"I'LL-IT" នឹងក្លាយជាក្រុមចម្រៀងនារីទីបីបន្ទាប់ពី LESSERAFIM និង New Jeans ដែលឆ្លងកាត់ការបង្កើតដោយផលិតកម្ម HYBE ៕  

ក្រុម "I'LL-IT" 
ក្រុម "I'LL-IT" 
Yunah
Minju
Iroha
Wonhee
Moka

ប្រភព៖: kbizoom

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]