កម្សាន្ត៖ ជាការពិតណាស់ តារាចម្រៀងប្រុស Jeon Jungkook ដែលជាសមាជិកពៅនៃក្រុម BTS កំពុងតែមមាញឹកនឹងភារកិច្ចបម្រើជាតិក្នុងជួរយោធា ដោយលោកត្រូវបានឃ្លាតឆ្ងាយពីសិល្បៈមួយរយៈពេលធំ។ ដោយមុននឹងលោកចាកចេញទៅ លោកបានចេញចម្រៀងទោលប៉ុន្មានបទ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា។

Jeon Jungkook
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ បើទោះបីជា Jungkook កំពុងតែបម្រើជួរយោធាក៏ពិតមែន ប៉ុន្ដែសមិទ្ធផលដែលលោកបន្សល់មុននឹងចាកចេញទៅ ទទួលបានផលគួរជាទីកត់សម្គាល់។ នៅក្នុងនោះ សរុបចំនួន១១ពាន ដែលមានដូចជា៖ 

-ទទួលបាន7ពានសរុបទាំងអស់នៅក្នុង music award show របស់ប្រទេសកូរ៉េ

-People choice awards នៅសហរដ្ធអាមេរិក (តារាទ្វីបអាសុីដំបូងគេដែលទទួលពាននេះ)

-Pure Chart award នៅប្រទេសបារាំង (international male artist of the year)

-ទទួលស្គាល់ដោយពានរង្វាន់ Clio (ទទួលស្គាល់សមត្ថិភាពដោយពិភពលោក, professional)

-worldwide advertising award show

Jeon Jungkook

តាមរយៈពានរង្វាន់ទាំងនេះ ដែលវាជាសមិទ្ធផលក្នុងដើមឆ្នាំ២០២៤ប៉ុណ្នោះ តារាប្រុសរូបនេះ ពិតជាមានឥទ្ធិពលខ្លាំងពិតមែន ទោះបីជាខ្លួនមិននៅក៏ដោយ ប៉ុន្ដែអ្នកគាំទ្រនៅតែនាំគ្នាបោះឆ្នោតគាំទ្រស្ទើគ្រប់កម្មវិធី។ គួរបញ្ជាក់ផងដែរថា Jungkook និង សមាជិក BTS ដ៏ទៃទៀតសុទ្ធតែកំពុងបំពេញភារកិច្ចបម្រើជាតិ ហើយពួកគេនឹងត្រឡប់មកជួយជុំគ្នាវិញក្នុងឆ្នាំ២០២៥៕

ប្រភព៖ BTS love army

Jeon Jungkook
Jeon Jungkook
Jeon Jungkook
Jeon Jungkook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]