ជប៉ុន៖ កាលពីយប់ថ្ងៃទី២១ខែកុម្ភៈកន្លងទៅនេះ ផលិតកម្ម SM Entertainment បានធ្វើការប្រគុំតន្ត្រី "SM TOWN LIVE" នៅឯកីឡដ្ឋាន Tokyo Dome នាប្រទេសជប៉ុន ដោយប្រាកដណាស់ថាមានសិល្បៈករល្បីៗរបស់ SM ចូលរួមជាច្រើនក្រុម។

"SM TOWN LIVE"
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងការសម្ដែងបទចម្រៀងទាំងចង្វាក់ស្ល៊ូនិងញាក់កន្ត្រាក់អារម្មណ៍ គេឃើញថាសិល្បកររបស់ SM គឺដូចជាក្រុមគ្រួសារមួយអ៊ីចឹងគឺមានភាពរួសរាយរាក់ទាក់និងស្និទ្ធស្នាលគ្នាណាស់។

Taeyeon
aespa
Riize

ជាក់ស្ដែង Taeyeon មេក្រុម Girls' Generation ដែលចូលរួមសម្ដែងក្នុងការប្រគុំតន្ត្រីនេះដែរនោះ បានថតរូបជាមួយនឹង Winter សមាជិកក្រុម aespa នៅក្នុងកម្មវិធីច្រៀងបិទខនសឺត ដែលតារាទាំងអស់តម្រូវឲ្យចេញមកច្រៀងរួមគ្នា។

គ្រួសារ SM

ក្រៅពីនោះ Taeyeon និង Winter ក៏បានថតការរាំ Challenge នៅក្នុង Tiktok ទៀតផង តែយ៉ាងណាមិញ ពេលអ្នកទាំងពីរឈរជិតគ្នាអ៊ីចឹងទៅ អ្នកគាំទ្រសរសើរថាពួកគេមានផ្ទៃមុខស្រដៀងគ្នាខ្លាំងណាស់ សឹងតែច្រឡំថាជាមនុស្សតែមួយ ហើយក៏ស្រស់ស្អាតខ្លាំងទាំងពីរនាក់៕  

Taeyeon និង Winter
Taeyeon និង Winter
Taeyeon និង Winter
Taeyeon និង Winter

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]