អាមេរិក៖ បើនិយាយពី Jennie នរណាៗក៏ស្គាល់ដែរថានាងគឺជាតារាចម្រៀងដ៏លេចធ្លោម្នាក់ប្រចាំក្រុមចម្រៀងនារី BLACKPINK ក៏ដូចជាអ្នកនាំស្លៀកពាក់ស្ទាយ៍ប្លែកៗជាច្រើនផងដែរ ហើយគ្រប់សកម្មភាពរបស់នាងតែងតែទទួលបានការតាមដាននិងចាប់អារម្មណ៍ពីមហាជន។

Jennie
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីចែកផ្លូវជាមួយ YG Entertainment និងប្រកាសបើកក្រុមហ៊ុនខ្លួនឯងមានឈ្មោះថា ODD ATELIER មក Jennie ហាក់មានសេរីភាពខ្លាំងជាងមុន ដោយថ្មីៗនេះ នាងបានចូលរួមពិធីជប់លៀងខួបកំណើតរបស់តារាចម្រៀងប្រុស The Weeknd នៅឯទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកផងដែរ។

ក្នុងនោះនាងបានស្លៀករ៉ូបពណ៌ខ្មៅបែបរឹបរាង មានផ្នែកខ្លះធ្វើពីស្បៃ អាចមើលធ្លុះដល់សាច់ក្នុង របស់ម៉ាក Christopher Esber តម្លៃត្រឹម៤០០ដុល្លារ ប៉ុន្តែពេលនេះតម្លៃរ៉ូបនេះបានហក់ឡើងដល់២០០០ដុល្លារ ដោយសារតែមានអ្នកគាំទ្រភ្លូកទឹកភ្លូកដីទៅទិញច្រើនពេក ដោយឥឡូវនេះរ៉ូបនេះបានអស់ពីស្តុកទៅហើយ។

បើយើងក្រឡេកមកមើលសម្រស់របស់ Jennie គឺឃើញថានាងពិតជាស្រស់ស្អាត ជះចំហាយបែបអភិជន ជាមួយនឹងស្ទាយ៍ក្រងសក់លើកខ្ពស់ និងទម្លាក់សក់មុខ បូកផ្សំនឹងភាពស៊ិចស៊ីបញ្ចេញសាច់របស់រ៉ូបនេះទៀតសោត គឺរឹតតែធ្វើឲ្យមើលទៅទាក់ទាញខ្លាំង៕

Jennie
Jennie
Jennie
រ៉ូប Jennie បានស្លៀក
រូបភាព​​ថ្មី​​របស់ Jennie
រូបភាព​​ថ្មី​​របស់ Jennie
រូបភាព​​ថ្មី​​របស់ Jennie
រូបភាព​​ថ្មី​​របស់ Jennie

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]