ថៃ៖ កាលពីថ្មីៗនេះ ផ្ទុះកក្រើកពេញបណ្ដាញសង្គម ជុំវិញករណីបុរសជនជាតិថៃម្នាក់បានសម្លាប់ប្រពន្ធខ្លួនឯងយ៉ាងសាហាវ និង ចិត្តដាច់ជាទីបំផុត។ បើយោងតាមប្រភពបានឲ្យដឹងថា នៅក្នុងថ្ងៃពិធីខួបកំណើតរបស់ Toy បុរសជាប្ដី បានផឹកស្រវឹង និងមានជម្លោះយ៉ាងខ្លាំងជាមួយប្រពន្ធឈ្មោះ Noon ហើយក៏ជាថ្ងៃដែលកើតករណីឃាតកម្មនេះផងដែរ។
យោងទៅតាមគណនីហ្វេសប៊ុកមួយបានសម្រាយលម្អិតអំពីហេតុការណ៍ករណីបុរសជាប្ដីចិត្តឃោរឃៅនេះ នៅក្នុងបណ្ដាញសង្គមថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្រួសារដ៏កក់ក្តៅ "Noonnie-Toy"
1. "Noonnie Chonlada" អាយុ 27 ឆ្នាំ បានរៀបការជាមួយ "Toy Sirichai" អាយុ 33 ឆ្នាំ មានស្រុកកំណើតនៅ Ubon Ratchathani។ ពួកគេធ្វើអាជីវកម្មទិញ-លក់រថយន្តជជុះ-រថយន្តបញ្ចាំ ហើយប្តីប្រពន្ធនេះមានកូនស្រីអាយុ1ខួប។ គ្រួសារនេះស្នាក់នៅផ្ទះមួយក្នុងតំបន់ Muang Thong Thani ។
2- Fb របស់ពួកគេមើលទៅដូចជាគ្រួសារដ៏កក់ក្តៅណាស់ តែងតែប្រាប់គ្នាថាស្រឡាញ់គ្នាគ្រប់ពេល។ Toy តែងតែនាំប្រពន្ធនិងកូនដើរលេង ទិញអំណោយ, ផ្កា សូម្បីតែម្តាយរបស់Noon និយាយថា: ក្រោយពេលកូនមានគ្រួសារហើយ ម្តាយមិនជ្រៀតជ្រែកអ្វីច្រើនទេ ព្រោះក្រោយឃើញអ្វីដែលកូនបង្ហោះ គាត់គិតថាជីវិតកូនសប្បាយណាស់ហើយ។
ការបាត់ខ្លួនរបស់ Noon
3- ថ្ងៃទី 17 ខែកុម្ភៈ ជាថ្ងៃកំណើតរបស់ Toy។ គូស្នេហ៍មួយគូនេះបានបបួលមិត្តភក្តិទៅជប់លៀងនៅភោជនីយដ្ឋានមួយក្នុងតំបន់រ៉ាមុន្ទ្រាឌួង។ ពេលបិទហាងនៅម៉ោង1រំលងអធ្រាត្រក៏បែកគ្នាត្រឡប់ទៅផ្ទះវិញ ហើយចាប់តាំងពីពេលនោះមកក៏មិនមានអ្នកណាអាចទាក់ទង Noon បានទៀតដែរ។
4- ពេលនោះ ម្តាយ និង មិត្តភក្តិបាននិយាយថា យប់នោះបន្ទាប់ពីថ្ងៃខួបកំណើត នៅតាមផ្លូវពួកគេមានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង។ លុះវេលាម៉ោង3ទៀបភ្លឺ Toy រត់គេចខ្លួនបាត់។
5. មានគេចាប់បានលេខGPS ពីទូរស័ព្ទដៃរបស់Noon នៅខេត្តចេងសៅ។ ត្រូវបានគេជឿថានាងនឹងទៅក្រុងប៉ោយប៉ែត ប្រទេសកម្ពុជាព្រោះនាងធ្លាប់ធ្វើការនៅទីនោះ។
សំណួរសម្រាប់ Toy
6. ទាំងម្តាយរបស់ Noon មិត្តភក្តិ និង បណ្តាញសង្គម មានចម្ងល់ជាច្រើនសម្រាប់ Toy ដូចជា:
-ហេតុអ្វីបានជាគាត់ចេញពីហាងនៅម៉ោង 1:00ទៀបភ្លឺហើយនៅតែមិននៅផ្ទះនៅម៉ោង 3:00 ទៀបភ្លឺ បើទោះជាចម្ងាយផ្លូវត្រឹមតែ18គីឡូម៉ែត្រ ក៏មិនមានការកកស្ទះចរាចរណ៍ដែរToyបាននិយាយថា តាមផ្លូវគាត់ឃ្លានណាស់ គាត់ក៏ឈប់រកអ្វីហូប ប៉ុន្តែមិត្តភក្តិមិនជឿទេ ព្រោះអាហារក្នុងពិធីខួបកំណើតមានពេញតុ។
-ហេតុអ្វីបានជា Toy មិនតាមNoonToy ឆ្លើយថាគឺមកពីពេលនោះគេឈ្លោះគ្នា ហើយកូននៅក្នុងឡាន ដូច្នេះយើងសម្រេចចិត្តយកកូនទៅផ្ទះ។
-តើវាមានន័យយ៉ាងម៉េចពេល Toy ប្រាប់Noonថា "Make your mind 50:50"
-នៅព្រឹកបន្ទាប់ Toy មិនបានស្វែងរកNoon ទាល់តែសោះ ហើយមិនហ៊ានរាយការណ៍ប៉ូលីសទៀត។
-Toy និយាយថាគេមិនមានកំហុសដែលឱ្យប្រពន្ធចេញពីឡានទាំងយប់។ លើសពីនេះ គេមិនអាចទាក់ទង Noonបានទេ ផ្ទុយទៅវិញ Toyបានចង្អុលបង្ហាញថា Noon បានភៀសខ្លួនទៅក្រុងប៉ោយប៉ែត ទោះបីជានាងមិនមានលិខិតឆ្លងដែន ឬ យកសម្លៀកបំពាក់ទៅជាមួយនាងក៏ដោយ។
-Toy ស្រក់ទឹកភ្នែកតាមប្រព័ន្ធផ្សព្វផ្សាយ
7. Toy គាត់រងសម្ពាធខ្លាំង គាត់បានស្រែកប្រាប់អ្នកសារព័ត៌មាន គាត់ត្រូវបានគេចោទប្រកាន់ ហើយបាននិយាយថា Noon ជាមនុស្សមានចិត្តក្ដៅក្រហាយ ដូច្នេះហើយបានជាឈ្លោះគ្នាជារៀងរាល់ថ្ងៃ។ គ្រាន់តែអតីតមិត្តស្រីចុចបេះដូង Noon ដើរចេញពីផ្ទះ។
8. Toy បានប្រកាសរកប្រពន្ធតាមប្រព័ន្ធផ្សព្វផ្សាយ ដោយសុំឱ្យNoonត្រឡប់មកផ្ទះវិញ ហើយសន្យាថាថ្ងៃអនាគតគាត់នឹងមិនធ្វើឱ្យ Noon ឈឺចាប់ទៀតទេ។
9. Toy និយាយបណ្តើរហើយយំបណ្តើរ "តើខ្ញុំអាចជាមនុស្សអាក្រ.ក់ឬពួកយើងបានរស់នៅជាមួយគ្នាយូហើយ បើមិនស្រឡាញ់ ប្រាប់ថាមិនស្រឡាញ់ ខ្ញុំនឹងសម្រេចចិត្ត។ ខ្ញុំមិនដឹងថាត្រូវធ្វើអ្វីទៀតទេ។ ទោះធ្វើល្អប៉ុនណាក៏គេមើលមិនឃើញ វានឿយហត់ និងបាក់ទឹកចិត្ត។ ខ្ញុំពិតជាចង់នៅម្នាក់ឯង"។
ប្តីវាយប្រពន្ធ
10- ខណៈពេលដែលកំពុងដោះស្រាយបញ្ហានេះ ការពិតត្រូវបានលាតត្រដាងបន្តិចម្តងៗថា Toy មិនមែនជាបុរសល្អក្នុងគ្រួសារនោះទេ ប៉ុន្តែជាបុរសដែលវាយប្រពន្ធ។ អ្នកយកព័ត៌មានប៉ុស្តិ៍លេខ8ថៃ បានទទួលបានឃ្លីបមួយកាលពីខែធ្នូ ឆ្នាំ2020។ ពេលនោះអ្នកទាំង2កំពុងរស់នៅជាមួយគ្នាក្នុងខុនដូមួយ។ វីដេអូពី CCTV នៃខុនដូ គេឃើញ Toy បានទះក្បាល Noon នៅមុខជណ្តើរយន្ត រហូតដល់មុខរបស់នាងមានស្នាម និង ជាំ។
11. លុះពេលNoonបាត់ខ្លួន មិត្តភក្តិជិតស្និទ្ធរបស់ Noon និង Toy បានចេញមកបណ្តើរៗ ដើម្បីផ្តល់ព័ត៌មានអំពីការប្រើប្រាស់អំពើហឹង្សារបស់ Toy ដូចជា:
មិត្តម្នាក់បានប្រាប់ម្តាយរបស់Noon ធ្លាប់ឃើញ Toy ច្របាច់ករ NoonទេToy បានជាន់ជើងលើមុខ Noon 10ដង តែមិនដែលប្រាប់ម្តាយនាងឡើយ។
-មានពេលមួយ Toy វាយ Noon ធ្វើឱ្យមុខហើមខ្លាំង រហូតដាក់ពាក្យបណ្តឹង ប៉ុន្តែនៅទីបំផុតនាងក៏ព្រមដកពាក្យបណ្តឹងវិញព្រោះស្រឡាញ់ប្តី។ នៅខែកុម្ភៈ ឆ្នាំ 2022 Noon បានរាយការណ៍ពីបណ្តឹងរំលោភមួយផ្សេងទៀតប្រឆាំងនឹង Toy រហូតដល់ Toy ត្រូវពាក់ខ្សែដៃ EM ពេលសាកល្បង។
-Toy រស់នៅជាមួយ Noon តាំងពីនៅស្រឡាញ់គ្នា។ មិត្តភក្តិធ្លាប់ប្រាប់ Noon ថាឱ្យបែកគ្នាទៅ ប៉ុន្តែ Noon គិតថា Toy នឹងមានភាពប្រសើរជាងមុនពេលមានកូន តែក្រោយពីមានកូនមកវានៅតែដដែល។ Noon បាននាំកូនចេញពីផ្ទះជាច្រើនដង អ្វីដែលយ៉ាប់នោះគឺពេលដែល Toy មកផ្សះផ្សានាងក៏ទន់ជ្រាយ ហើយមកវិញរាល់ពេល។
-មិត្តរបស់ Toy និយាយ បើ Toy ចាប់ផ្តើមវាយនរណាម្នាក់ត្រូវតែបញ្ឈប់គាត់ បើគ្មាននរណាឃាត់គាត់ទេ គាត់មិនឈប់ទេ។ មានពេលមួយ Toy បាន ទះកំផ្លៀង Noon ព្រោះតែជើងនាងឈឺទើបនាងដោះស្បែកជើងកែងចោត។ Toy ប្រាប់ឱ្យនាងពាក់វាវិញហើយបើមិនពាក់ទេគេទះកំផ្លៀង។ បន្ទាប់មក មិត្តភក្តិបានរុញToy ដើម្បីបញ្ឈប់គាត់។ ពួកគេតែងតែគិតថារឿងបែបនេះនឹងកើតឡើងនៅថ្ងៃណាមួយ។
12. រឿងNoonបាត់ខ្លួនក្លាយជាព័ត៌មានល្បី។ បុរសម្នាក់បានឃើញព័ត៌មាននេះ គាត់ឈ្មោះ "ឃុន ប៊ីវ" ដែលធ្វើការជាមួយកម្មវិធីផឹកមួយ។ លោក ប៊ីវ បានឃើញព័ត៌មានអំពី Toy នាំកូនរបស់នាងដើម្បីសម្ភាសន៍ មុនពេលដើរទៅចូលទៅក្នុងរថយន្ត BMW ពណ៌ស ហើយនឹកឃើញថាគាត់បានឃើញគ្រួសារនេះនៅយប់នោះ។ ប៉ុន្តែពេលវេលាមិនស្របនឹងអ្វីដែល Toy បានសារភាពទេ។
13- យប់នោះម៉ោងប្រហែល 2 ទៀបភ្លឺ លោក ប៊ីវ បានទៅធ្វើការ ហើយដើរកាត់ផ្លូវ ចេងវឌ្ឍនា កន្លែងដែលត្រូវសាងសង់រថភ្លើងអគ្គិសនី។ គាត់បានឃើញស្ត្រីម្នាក់ស្លៀកពាក់ពណ៌សដេកនៅនឹងដី ហើយមានបុរសម្នាក់ពរកូនអង្គុយក្បែរនាង។
14. គាត់ធ្វើការជាមួយអ្នកផឹក ពេលឃើញរូបភាពទាំងនេះច្បាស់ជាស្គាល់ហើយ។ លោក ប៊ីវ គិតថា ប្រពន្ធគាត់ច្បាស់ជាស្រវឹងរហូតដល់ដេកលក់។ ពេលនោះបុរសជាប្តីបានលើកកូនឱ្យឡើងឡាន ព្រោះឃើញរថយន្ត BMW ពណ៌ស ចតនៅមិនឆ្ងាយ។ តំបន់នោះងងឹតខ្លាំងណាស់។
15- នៅពេលដែល Toy បាននិយាយនៅក្នុងបទសម្ភាសន៍ថា Noon បានរត់ចុះពីឡានទៅតាក់ស៊ី ហើយបានបាត់ខ្លួននៅម៉ោង 3 ទៀបភ្លឺ លោក ប៊ីវ មិនជឿថា ស្ថានភាពរបស់ Noon ដែលគាត់បានឃើញនៅយប់នោះ នាងនឹងអាចធ្វើបាននោះទេ។ លោក ប៊ីវ បានទាក់ទងទៅម្តាយរបស់ Noon ហើយប្រាប់គាត់ពីអ្វីដែលគាត់បានឃើញ។ គាត់ក៏បាននាំម្តាយទៅមើលកន្លែងកើតហេតុ ហើយនាំនាងទៅរាយការណ៍ពីបទឧក្រិដ្ឋ ។
-អ្នកយកព័ត៌មានប៉ុស្តិ៍លេខ8ថៃ បានរកឃើញឃ្លីបមួយដែលផ្លាស់ប្តូរករណីឃា.ត.ក.ម្ម
16. បន្ទាប់ពីទទួលបានព័ត៌មានពី ឃុន ប៊ីវ ហើយ អ្នកយកព័ត៌មានប៉ុស្តិ៍លេខ8 បានបន្តទៅមើលកាមេរ៉ា CCTV ចំនួន 10 កន្លែង តាមពេលវេលា និង ទីកន្លែងដែល ឃុន ប៊ីវ ប្រាប់។ គេបានរកឃើញរូបភាពដ៏រន្ធត់មួយ។
17- ពីកាមេរ៉ាដំបូង គេបានប្រទះឃើញថា នៅយប់នោះវេលាម៉ោង1រំលងអធ្រាត្រ Toy បានចតរថយន្ត ហើយVai Noonនៅចិញ្ចើមផ្លូវ រួមទាំងទា.ត់ចំ.មុខ និង Vaiលើដងខ្លួន, ក្បា.លជាច្រើនដង។ ពេលនាងដេកចុះ គាត់បានចាប់ក្បា.លនាង ហើយធ្វើឱ្យនាងអង្គុយម្តងទៀត ហើយទា.ត់នាងនៅលើមុខម្តងទៀត។
18- កាមេរ៉ាមួយទៀតឃើញ Noon កំពុងព្យាយាមរត់គេច Toy បានទាត់នាងរហូតដល់ដួល បន្ទាប់មកប្រើវត្ថុអ្វីម្យ៉ាងស្រដៀងនឹងឥដ្ឋ ឬ ថ្ម ដើម្បីវាយកម្ទេចក្បាលNoonច្រើនដង។
19- កាមេរ៉ាមួយទៀត: Toy យកកូនចេញពីឡាន រួចគាត់ក៏នាំកូនដើរសម្តៅទៅកាន់កន្លែងដែល Noon ដេកនៅនឹងដី។ បន្ទាប់មកបានយកឥដ្ឋមួយមកវាយបន្ថែមខណៈដែលពរកូននៅដៃម្ខាងទៀត។ មួយសន្ទុះក្រោយមក លោក ប៊ីវ បានដើរកាត់ និង យល់ថា ប្តីបានយកកូនមកដាស់ប្រពន្ធឱ្យឡើងរថយន្ត ។
20- កាមេរ៉ាចុងក្រោយ: គេឃើញ Toy អូស Noon ត្រឡប់ទៅឡាន។ ភស្តុតាងទាំងនេះបានបង្វែរសំណុំរឿង ករណីមនុស្សបាត់ខ្លួន ក្លាយជាករណីឃា.ត.ក.ម្ម ភ្លាមៗនោះប៉ូលីសបានឆ្មក់ចូល និង ចាប់ខ្លួន Toy នៅផ្ទះរបស់គាត់។
អ្នកយកព័ត៌មាន Amarin TV ប្រទះឃើញស.ពNoon
21- ក្នុងពេលជាមួយគ្នា អ្នកយកព័ត៌មានរបស់ទូរទស្សន៍ Amarin TV ក៏បានតាមដាន GPS ទូរស័ព្ទដៃរបស់ Noon ហើយបានតាមដានរហូតចុងក្រោយគឺនៅ Prachinburi ។ គេបានរកឃើញថាតំបន់នោះជាព្រៃកៅស៊ូដែលគេបោះចោល និង គ្មានផ្ទះសម្បែង។
22- ពេលនោះជាពេលព្រលប់ អ្នកយកព័ត៌មានបានបន្តបើកបរ និង រុករករហូតបានប្រទះឃើញភ្លើងឆេះនៅចម្ងាយប្រហែល200-300ម៉ែត្រពីទីតាំង GPS ទើបគេចុះទៅមើលក៏បានប្រទះឃើញខ្សែដៃមាសមួយខ្សែដែលស្រដៀងនឹងខ្សែដៃដែល Noon ធ្លាប់ពាក់។ ពេលគេវែកមើល ក៏ឃើញវត្ថុពណ៌សស្រដៀងនឹងលលាដ៍ក្បាល និងធ្មេញបន្សល់ទុកក្នុងភ្លើង។ ដូច្នេះក៏ប្រញាប់រាយការណ៍ទៅសមត្ថកិច្ច។ ពេលប៉ូលីសទៅដល់ក៏រកឃើញចិញ្ចៀនរបស់ឈ្មោះ Noon។
ការសារភាពរបស់Toy
23- ក្នុងពេលជាមួយគ្នា Toy បានសារភាពប្រាប់ប៉ូលីសថាខ្លួនបានសម្លា.ប់ Noon។ នៅយប់នោះពេលបើកឡានត្រឡប់ពីជប់លៀងវិញ Noon បាននិយាយអំពីអតីតសង្សាររបស់ Toy ដោយស្រវឹងស្រាផងក៏ឈ្លោះប្រកែកគ្នា។ គាត់បានវាយនាងនៅក្នុងឡាន រួចក៏ចុះមកវាយលើចិញ្ចើមផ្លូវ គាត់ប្រើដុំថ្មដើម្បីវាយដូចបានឃើញក្នុងឃ្លីប។ បន្ទាប់មក នាងត្រូវបាន Toy ដឹកទៅផ្ទះដោយរថយន្ត ទាំងដែលនាងនៅមានដង្ហើម។
24. ពេលទៅដល់ផ្ទះ Toy បានប្រើវត្ថុរឹងវាយ Noonចំក្បា.លទៀត។ ព្រឹកបន្ទាប់ Toy ក៏ឃើញថា Noon ស្លា.ប់ ហើយ Toy បានយកសា.ក.ស.ពរបស់នាងបានដាក់ក្នុងវ៉ាលី ហើយដាក់នៅកៅអីក្រោយរថយន្ត។ គាត់ដាក់កូននៅកៅអីខាងមុខឡាន រួចជិះឡានសម្តៅទៅ Prachinburi ។
25- នៅតាមផ្លូវគាត់បានឈប់ទិញសាំង2លីត្រពេលទៅដល់តំបន់ព្រំដែនរវាង Chachoengsao និង Prachinburi គាត់ក៏បានបើកវ៉ាលីឱ្យកូនបានឃើញមុខម្តាយជាលើកចុងក្រោយ មុនពេលដុ.តស.ព ដើម្បីបិទបាំងភស្តុតាង។
26- Toy សុំអភ័យទោសពីម្តាយរបស់ Noon។ ម្ដាយសួរថា ហេតុអ្វីបានជាធ្វើបែបនេះដាក់កូនស្រីគាត់ Toy បាននិយាយថា វាជាការឆេវឆាវ ក្ដៅក្រហា.យ មិនបានគិតមួយពេល។ ដោយសារតែគាត់តែងតែជាអ្នកដែលបានផ្សះផ្សាគ្នា។ ទោះគាត់ធ្វើបានល្អប៉ុនណាក៏ដោយ ប្រពន្ធរបស់គាត់មិនដែលឃើញគាត់ល្អឡើយ នាងលើកយករឿងពីអតីតកាលមកនិយាយម្តងហើយម្តងទៀត បញ្ហាដែលត្រូវបានជម្រះរួចហើយនៅតែនាំឱ្យមានការឈ្លោះប្រកែកម្តងហើយម្តងទៀត។
-ការដាស់តឿនស្ត្រីកុំឱ្យព្រងើយកន្តើយនឹងសញ្ញាគ្រោះថ្នាក់
27- ដំណឹងនេះបានធ្វើឱ្យមានការព្រ.មានដល់ស្ត្រីថា បើបុរសដែលអ្នកនៅជាមួយធ្វើឱ្យអ្នកឈឺចាប់សូម្បីតែម្តង កុំបន្ត បែកគ្នាភ្លាម ព្រោះនោះជាសញ្ញាគ្រោះថ្នាក់ដែលថាគេហឹ.ង្សា។ កុំព្រងើយកន្តើយនឹងសញ្ញានេះ បើគាត់ធ្វើបា.បអ្នកម្តង វាមានឱកាសខ្ពស់ គាត់នឹងធ្វើម្តងទៀត ហើយវាអាចធ្ងន់ធ្ងរជាងនេះ។ ស្នេហាមិនអាចផ្លាស់ប្តូរគាត់បានទេ ប្រញាប់ ហើយចាកចេញពីទំនាក់ទំនងនោះ បើអ្នកមិនអាចចេញទៅក្រៅបានទេ កុំស្ទាក់ស្ទើរក្នុងការសុំជំនួយ៕
ប្រភពព័ត៌មាន៖ Bormey Chan
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]