បរទេស៖ យោងតាមគេហទំព័រ Dailymail បានឱ្យដឹងថា តារាសម្ដែងប្រុស Tom Cruise បានបែកគ្នាជាមួយមិត្តស្រីជនជាតិរុស្សី Elsina Khayrova បន្ទាប់ពីទាក់ទងគ្នាបានពីរខែ។
កាលពីកន្លងមក Tom Cruise និង Elsina Khayrova ត្រូវបានគេឃើញថា មានភាពស្និទ្ធស្នាលជាលើកដំបូងកាលពីខែធ្នូឆ្នាំមុន នៅឯពិធីជប់លៀងមួយនៅ Mayfair ។ ប៉ុន្តែ ពេលនេះ ស្រាប់តែមានដំណឹងថា ពួកគេបានបែកគ្នា ប៉ុន្មានថ្ងៃបន្ទាប់ពី លោកបានជួបកូនរបស់នាង ដោយមិនដឹងពីមូលហេតុ។
មិនត្រឹមតែប៉ុណ្ណោះ តាមរយៈប្រភពព័ត៌មាន បានឲ្យដឹងថា អ្នកទាំងពីរមិនបានឈ្លោះគ្នាទេ ប៉ុន្តែជាការបែកគ្នាដោយធម្មតា ហើយចង់បន្តធ្វើជាមិត្តនឹងគ្នា ផងដែរ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]