កូរ៉េខាងត្បូង៖ យោងតាមសារព័ត៌មាន allkpop បានចុះផ្សាយថា តារាស្រីកូរ៉េខាងត្បូង Hwang Jung Eum កំពុងស្ថិតក្នុងការដាក់ពាក្យបណ្ដឹងលែងលះស្វាមី ដែលជាអ្នកជំនួញម្នាក់ ហើយថ្មីៗនេះ នាងក៏បានចេញមកបង្កភាពភ្ញាក់ផ្អើល ក្រោយបង្ហោះរូបអតីតស្វាមីលើបណ្ដាញសង្គមរបស់នាងផងដែរ។
ក្នុងរូបភាពដែលនាងបានបង្ហោះទាំងប៉ុន្មាននោះ សុទ្ធតែជារូបស្វាមីរបស់នាង ជាមួយនឹងពាក្យចម្អកក៏ដូចជាហែកកេរ្តិ៍បុរសម្នាក់នោះផងដែរដូចជាពាក្យឌឺដងដូចខាងក្រោម៖ "ស្វាមីជាទីស្រលាញ់របស់ខ្ញុំពិតជាស្រស់ស្អាតណាស់។ នេញគឺស្វាមីខ្ញុំឈ្មោះ Lee Young Don ដែលរវល់សប្បាយនៅខាងក្រៅតាំងពីរៀបការជាមួយខ្ញុំមក។ អ្នករវល់ណាស់ រវល់រហូតដល់ពេលនេះ ទៅ! សប្បាយឲ្យផាសុកភាពទៅណា៎"
ដោយសារឃើញបែបហ្នឹង មានអ្នកគាំទ្របានចូលទៅបញ្ចេញមតិក្នុងការបង្ហោះរបស់នាងថា៖
អ្នកគាំទ្រ៖ "ស្វាមីរបស់អ្នកមើលទៅរវល់ម៉្លេះ?"
នាងបានឆ្លើយតបទៅវិញថា៖ "រវល់(រកក្រៅ)តាំងពីខ្ញុំរៀបការដំបូងៗម៉្លេះ។"
អ្នកគាំទ្រ៖ "ស្វាមីរបស់អ្នកមុខអ៊ីចឹងសោះ"
Hwang Jung Eum: "មើលទៅដូចមនុស្សដែលពិបាកនឹងចងចាំ បើខ្ញុំចាំបានគឺ ខ្ញុំគិតថាគេបានណាត់ចួបស្រីរហូតដល់៤០០នាក់។" គួរបញ្ជាក់ផងដែរថា តារាស្រី Hwang Jung Eum បានរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីម្នាក់នេះតាំងពីឆ្នាំ២០១៦ ដោយមានចំណងដៃកូនដំបូងជាមួយគ្នានៅឆ្នាំ២០១៧ តែនៅឆ្នាំ២០១០ នាងក៏ចង់លែងលះ។ រហូតដល់ឆ្នាំ២០២១ នាងក៏បានបង្ហោះថាត្រូវគ្នាជាមួយស្វាមីវិញហើយ ដោយកាលពីឆ្នាំ២០២២ នាងបានពពោះបង្កើតកូនទី២ម្នាក់ទៀត៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]