ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានធ្វើសេចក្តីជូនដំណឹង ស្តីពីការប្រឡងជ្រើសរើស បេក្ខជន និងបេក្ខនារី ចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រាប់ឆ្នាំ២០២៤រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមជូនដំណឹងដល់ បេក្ខជន និងបេក្ខនារី ទាំងអស់ឱ្យបានជ្រាបថា៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) នឹងធ្វើការប្រឡងប្រជែងជ្រើសរើសបុគ្គលិកចូលបម្រើការងារ ក្នុងក្របខណ្ឌ រ.ទ.ស.ភ ចំនួន ១៤១រូប សម្រាប់ឆ្នាំ២០២៤ ដែលមានមុខជំនាញចំនួន ៤២មុខ។
- ពាក្យសុំចុះឈ្មោះប្រឡងចូលបម្រើការងារក្របខណ្ឌរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៖ https://shorturl.at/cjklp
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស- កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ (ចន្ទ-សុក្រ)
- ពេលព្រឹក ៖ ០៨:៣០នាទី - ១១:៣០នាទី
- ពេលរសៀល៖ ១៤:០០នាទី - ១៦:០០នាទី
- កាលបរិច្ឆេទឈប់ទទទួលពាក្យ៖ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៦:០០នាទី។
- ទីកន្លែងទំនាក់ទំនង និងទទួលពាក្យ៖ ការិយាល័យធនធានមនុស្ស នៃនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
សម្រាប់ព័ត៌មានលម្អិត៖សូមមកទំនាក់ទំនងនៅស្នាក់ការលេខ៤៥ ផ្លូវលេខ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅការិយាល័យធនធានមនុស្ស នៃនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស រៀងរាល់ម៉ោងធ្វើការ។ទីតាំងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ៖ https://shorturl.at/aEGS8
គេហទំព័រ ៖ http://www.ppwsa.com.khហ្វេសប៊ុកផេក ៖ https://www.facebook.com/ppwsa.com.kh
ទូរស័ព្ទ ៖ ០៩៨ ៥៨៩ ១៩៤ / ០១២ ៨៩៨ ៨០៤
ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]