សៀមរាប៖ នៅក្នុងក្រុង/ខេត្តសៀមរាប នឹងមាន ការដង្ហែក្បួនតុក្កតាយក្ស ដោយចាប់ផ្តើមពីវត្តដំណាក់ ហើយហែរតាមផ្លូវដងស្ទឹងសៀមរាប នាថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២៤ ខាងមុខនេះ ចាប់ពីម៉ោង១៨:៣០នាទីល្ងាចតទៅ ។
ក្នុងគោលបំណង កសាងស្មារតី និងទំនុកចិត្ត ដល់កុមារ ដែលជួបការលំបាក នៅតាមអង្គការនានា តាមរយៈវិស័យសិល្បៈ វប្បធម៌ខ្មែរ បញ្ហាអនាម័យ បរិស្ថាន បញ្ហាសុវត្ថិភាពចរាចរណ៍ និងលើកកម្ពស់ ការយល់ដឹង អំពី ការអភិវឌ្ឍវិស័យអប់រំ ជូនសាធារណជន ឲ្យកាន់តែទូលំទូលាយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតុក្កតាយក្សទាំងនេះ ត្រូវបានតំឡើងដោយសិស្សានុសិស្ស ក្មេងៗមកពីសាលារៀន មជ្ឈមណ្ឌលកុមារកំព្រារ និងអង្គការផ្សេងៗជុំវិញខេត្តសៀមរាប ដើម្បីបង្ហាញ ពីសិល្បៈ វប្បធម៌ ជីវភាព នៃការរស់នៅរបស់ប្រជាជនខ្មែរយើង បង្ហាញទៅកាន់ពិភពលោក ឲ្យកាន់តែស្គាល់ថា ប្រទេសកម្ពុជា មានសន្តិភាព និងការអភិវឌ្ឍ ឥតឈប់ឈរផងដែរ៕
ប្រភព៖ យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]