កម្សាន្ត៖ បើទោះបីជា តារាសម្ដែងហុងកុង លោក Kenny Ho បានចាកចេញពីវិស័យសិល្បៈមុនកាលកំណត់ក៏ដោយ ប៉ុន្តែលោកនៅតែជាតារាជើងចាស់ដ៏ល្បីល្បាញក្នុងទីក្រុងហុងកុង និងបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងដល់ទស្សនិកជនជាច្រើន ជាមួយនឹងស្នាដៃកាលពីកន្លងមក ព្រមទាំងរូបសម្រស់ដ៏ស្រស់សង្ហារបស់លោក ផងដែរ។ 

Kenny Ho
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីថ្មីៗនេះ ស្រាប់តែមានព័ត៌មានដែលតារាហុងកុងវ័យ ៦៤ ឆ្នាំ រូបនេះ បានមានកូនស្រីម្នាក់ ពីអាពាហ៍ពិពាហ៍សម្ងាត់ ដែលបានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកលេងអ៊ីនធឺណិតជាច្រើន ខណៈដែលមិនមានព័ត៌មានអំពីការរៀបការរបស់ តារាសម្ដែងប្រុសរូបនេះ នៅអាយុជាង ៦០ ឆ្នាំនោះទេ។

Kenny Ho

ប៉ុន្តែ យោងទៅតាមប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា តារាសម្តែងរូបនេះ ត្រូវបានគេសង្ស័យ ថាបាននាំប្រពន្ធ និងកូនស្រីរបស់ខ្លួន ទៅលេងទីក្រុងហុងកុងដើម្បីអបអរឆ្នាំថ្មី។ ក្នុងនោះដែរ ពីរូបថតដែលបានបង្ហោះនោះ គេអាចមើលឃើញថា នារីដែលសង្ស័យថាជាភរិយារបស់ លោក Kenny Ho បានពាក់អាវស្បែកខ្មៅ តុបតែងខ្លួនស្រាលៗ ប៉ុន្តែនៅតែស្រស់ស្អាត មើលទៅនាងមានអាយុប្រហែល ៣០ ទៅ ៤០ឆ្នាំប៉ុណ្ណោះ ហើយ អ្នក​ទាំង​ពីរ​ ថែមទាំងបាន​នាំ​ក្មេង​ស្រី​តូច​ម្នាក់​អាយុ​មិន​ទាន់​១០​ឆ្នាំ​មក​ជាមួយ​ និងបាន​ចេញ​ទៅ​ញ៉ាំ​អី ​និងលេង​សួន​កម្សាន្ត​យ៉ាង​សប្បាយរីករាយ ផងដែរ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Kenny Ho
Kenny Ho
Kenny Ho
Kenny Ho
Kenny Ho
Kenny Ho
Kenny Ho
Kenny Ho
Kenny Ho
Kenny Ho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]