អូស្ត្រាលី៖ ប្រិយមិត្តប្រាកដជាបានជ្រាបហើយថា Taylor Swift ដែលជាតារាចម្រៀងផបដ៏ល្បីឈ្មោះ កំពុងនឹងទាក់ទងកីឡាករបាល់ឱបល្បីឈ្មោះ Travis Kelce មកពីក្រុម Kansas City Chiefs ដែលបានក្លាយជាម្ចាស់ជើងឯក National Football League របស់អាមេរិកនារដូវកាល២០២៣ផងដែរ។

Taylor Swift និង Travis Kelce
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជារឿយៗ Taylor តែងតែទៅទស្សនាការប្រកួតដើម្បីលើកទឹកចិត្តមិត្តប្រុសរបស់នាង ប៉ុន្តែលើកនេះគេឃើញ Travis Kelce បានមកគាំទ្រលើកទឹកចិត្តនាងម្ដង។ កាលពីម្សិលមិញថ្ងៃទី២២ខែកុម្ភៈនេះ គេឃើញ Travis បានជិះយន្តហោះមកទីក្រុងស៊ីដនី ដើម្បីចំណាយពេលផ្អែមល្ហែមជាមួយ Taylor មុនពេលនាងធ្វើការប្រគុំតន្ត្រី "The Eras Tour" នៅទីក្រុងស៊ីដនី នាយប់ថ្ងៃទី២៣នេះ។

Taylor Swift

ពួកគេបានទៅដើរលេងនៅសួនសត្វស៊ីដនី ដែលនេះជាលើកទី២ដែល Taylor បានទៅទីនោះ ព្រោះនាងបានទៅមុនថ្ងៃ Travis បានមកដល់។ អ្នកទាំងពីរបានដើរកាន់ដៃគ្នា ទៅឲ្យចំណីសត្វកុងហ្គោរូ ក៏ដូចជាបានថតរូបជាមួយគ្នាទៀតផង នេះបើយោងតាមការចុះផ្សាយរបស់ 9News ដែលធ្វើឲ្យអ្នកគាំទ្រលាន់មាត់ថា អ្នកទាំងពីរពិតជាគូស្នេហ៍គម្រូ ដែលតែងតែទៅលើកទឹកចិត្តគ្នា៕  

Taylor Swift និង Travis Kelce
Taylor Swift និង Travis Kelce
រូបភាព​​ថ្មីរបស់ Taylor Swift និង Travis Kelce
រូបភាព​​ថ្មីរបស់ Taylor Swift និង Travis Kelce
រូបភាព​​ថ្មីរបស់ Taylor Swift និង Travis Kelce
រូបភាព​​ថ្មីរបស់ Taylor Swift និង Travis Kelce
រូបភាព​​ថ្មីរបស់ Taylor Swift និង Travis Kelce
រូបភាព​​ថ្មីរបស់ Taylor Swift និង Travis Kelce

ប្រភព៖: people

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]