កម្សាន្ត៖ កាលពីថ្មីៗនេះ តារាចម្រៀងរ៉េបកំពូលដ៏ល្បីល្បាញ លោក វណ្ណដា បានចេញចម្រៀងថ្មី មានចំណងជើងថា "ដូចមេ" ដែលសហការជាមួយ លោក មេសា ដែលត្រូវបានគេស្គាល់ថាជាអ្នកគ្រប់គ្រង ក៏ដូចជាអ្នកចាត់ចែងការងាររបស់ វណ្ណដា ផ្ទាល់។

 វណ្ណដា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈបទថ្មីនេះ អ្នកគាំទ្រមានការពេញចិត្តយ៉ាងខ្លាំងចំពោះ សមត្ថភាពរ៉េបរបស់ មេសា ដែលលោកមិនដែលបង្ហាញពីមុនមក។ ទន្ទឹមនឹងនេះ សមជាមួយ វណ្ណដា ដែលសម្លេងធ្ងន់ លេងពាក្យ លេងសម្ដី ក្នុងបទថ្មីនេះទៀត ធ្វើឲ្យបទ ដូចមេ ផ្ទុះការស្ដាប់កម្សាន្ត មានអ្នកទស្សនាវីដេអូចម្រៀងយ៉ាងច្រើនលើសលប់។

 វណ្ណដា និង មេសា

មិនតែប៉ុណ្ណោះ វណ្ណដា បានបង្ហោះវីដេអូចម្រៀងនៅក្នុងគណនីហ្វេសប៊ុករបស់លោក មិនទាន់បានមួយថ្ងៃផង មានអ្នកចូលទស្សនាជិត១លាននាក់ទៅហើយ។ ដោយឡែក ចម្រៀងមួយនេះ ជារបស់ មេសា ដោយលោកបានបង្ហោះនៅក្នុងឆាណែលយូធូបខ្លួនឯងផ្ទាល់៕

ដូចមេ 
បទ ដូចមេ
មេសា
មេសា និង វណ្ណដា
មេសា និង វណ្ណដា
មេសា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]