កូរ៉េខាត្បូង៖ នៅថ្ងៃទី ២៣ ខែកុម្ភៈ ប្រភពមួយ នៅខាងក្នុង ឧស្សាហកម្មកម្សាន្តកូរ៉េ បានរាយការណ៍ថា Kim Jaejoong បានបញ្ចប់ការថតក្នុងកម្មវិធីរបស់ KBS2 «Fun-staurant» កាលពីថ្មីៗនេះ។
ជាការឆ្លើយតបទៅនឹងរបាយការណ៍នេះ ប្រភពពី «Fun-staurant» បានចែករំលែកថា វាជាការពិតដែល Kim Jaejoong បានចូលរួមក្នុងការថតកម្មវិធីរបស់ខ្លួន យ៉ាងណាមិញ កាលវិភាគចាក់ផ្សាយមិនទាន់ត្រូវបានសម្រេចនៅឡើយទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនេះជាការបង្ហាញខ្លួនលើកដំបូងរបស់ Kim Jaejoong នៅលើកម្មវិធីទូរទស្សន៍សាធារណៈរបស់ស្ថានីយ៍ទូរទស្សន៍ ចាប់តាំងពីលោកបានដាក់ពាក្យប្ដឹងប្រឆាំងនឹង SM Entertainment ក្នុងឆ្នាំ ២០០៩ ដើម្បីព្យួរកិច្ចសន្យាផ្តាច់មុខរបស់លោក។
បន្ទាប់ពីចាកចេញពី TVXQ លោកបានពង្រីកអាជីពជាតារាសម្តែងដោយសម្តែងក្នុងរឿងភាគផ្សេងៗរួមមាន “Protect the Boss” “Dr. Jin, “Triangle,” “Spy,” និង “Manhole” ប៉ុន្តែមិនដែលបានបង្ហាញខ្លួននៅក្នុងកម្មវិធីទូរទស្សន៍ជាសាធារណៈណាមួយនោះទេ៕
ប្រភព៖ Soompi
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]