កូរ៉េខាងត្បូង៖ Jennie ជាតារាចម្រៀង KPOP ដែលទទួលបានភាពល្បីល្បាញនិងចាប់អារម្មណ៍ខ្លាំងណាស់ តាំងពីនាងបង្ហាញមុខមក ដោយមិនថានាងស្លៀកពាក់អ្វីទេ គឺតែងតែមានអ្នកធ្វើត្រាប់តាមជានិច្ច ហើយនាងក៏ត្រូវបានគេចាត់ទុកថាជា "IT-Girl" ប្រចាំប្រទេសកូរ៉េផងដែរ។

Jennie
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នាងបានចេញមកធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលបានបង្ហាញខ្លួននៅសាលាមួយឈ្មោះថា Oh San High School ជាវិទ្យាល័យនៅតំបន់ Yongsan-Gu ទីក្រុងសេអ៊ូល។

Jennie

Jennie បានស្លៀកឯកសណ្ឋាមសិស្សសាលាកូរ៉េផ្លូវការយ៉ាងស្រស់ស្អាត គឺអាវធំពណ៌ខ្មៅ ពាក់ពីក្នុងដោយអាវសឺមីស ព្រមជាមួយនឹងអាវចាក់ពណ៌ស (សម្រាប់រដូវរងា) និងសំពត់ក្រឡា​​​ការ៉ូផងដែរ ដែលគេដឹងថានាងទៅទីនោះដើម្បីថតកម្មវិធី "Apartment 404"។

ភ្លាមៗក្រោយរូបភាពនេះត្រូវបានចែកចាយ អ្នកគាំទ្របានលាន់មាត់សរសើរថា Jennie មើលទៅដូចជាសិស្សសាលាមែនទែនព្រោះនាងមានផ្ទៃមុខក្មេងជាងវ័យ និងគួរឲ្យស្រលាញ់ខ្លាំងណាស់៕  

Jennie
Jennie
Jennie
រូបភាព​​​ថ្មី​​​របស់ Jennie

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]