បរទេស៖ តារាចម្រៀង Jennifer Lopez បានប្រារព្ធពិធីខួបកំណើតគម្រប់ ១៦ ឆ្នាំរបស់កូនភ្លោះទាំងពីរនាក់របស់នាង Max និង Emme នៅទីក្រុងតូក្យូ ជាមួយនឹងការចងចាំដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន។
នៅថ្ងៃទី ២៣ ខែកុម្ភៈកន្លងទៅនេះ តារាចម្រៀងស្រី Jennifer Lopez បានចែករំលែកវីដេអូដែលចាប់យករូបភាពពីការធ្វើដំណើររបស់នាង ជាមួយកូនភ្លោះរបស់ខ្លួន ដោយនៅក្នុងនោះ បានលើកឡើងថា បងប្អូនទាំងពីរនាក់នេះ ពិតជារំភើបចិត្តយ៉ាងខ្លាំងចំពោះដំណើរកម្សាន្តដ៏ពិសេសរបស់ពួកគេទៅកាន់អាស៊ី ខណៈដែល ស្វាមីបច្ចុប្បន្នរបស់នាង តារាសម្តែង Ben Affleck មិនបានចូលរួមនោះទេ។
មិនត្រឹមតែប៉ុណ្ណោះ នៅលើ Instagram តារាវ័យ ៥៤ ឆ្នាំរូបនេះបានផ្ញើពាក្យជូនពរដ៏ផ្អែមល្ហែមដល់កូនពីរនាក់របស់នាងដោយបានរៀបរាប់ថា «រីករាយថ្ងៃកំណើត My Coconuts ខ្ញុំស្រឡាញ់អ្នក» ។
គួរឲ្យរំឮកផងដែថា Max និង Emme គឺជាកូនរបស់ Jennifer Lopez ជាមួយអតីតស្វាមី តារាចម្រៀង Marc Anthony ដែលកើតនៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០០៨ ហើយ បន្ទាប់ពីឪពុកម្តាយបានលែងលះគ្នាក្នុងឆ្នាំ ២០១១ កូនភ្លោះទាំងពីរបានរស់នៅជាមួយម្តាយរបស់ពួកគេ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]