បរទេស៖ ធ្វើឲ្យហ្វេនៗជាច្រើន កាន់តែចាប់អារម្មណ៍ ក្រោយពីតារាចម្រៀងវ័យ ៣១ ឆ្នាំ Selena Gomez និងគូស្នេហ៍ ផលិតករតន្ត្រី Benny Blanco កានតែបង្ហាញទំនាក់ទំនងស្នេហាល្អូកល្អឺនជាមួយគ្នាពេលកំពុងញ៉ាំអាហារនៅភោជនីយដ្ឋានមួយ កាលពីថ្ងៃទី ២២ ខែកុម្ភៈ ប៉ុន្មានម៉ោងបន្ទាប់ពី នាងបានចេញបទចម្រៀងថ្មី។

Selena Gomez
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ តាមរយៈរូបថត​ដែល​បង្ហោះ​ដោយ​គេហទំព័រ​ព័ត៌មាន X17 បានបង្ហាញឲ្យឃើញថា តារាចម្រៀងស្រី Selena មើល​ទៅ​ពោរពេញ​ដោយ​ក្ដី​ស្រឡាញ់ និង​ក្ដី​រីករាយ ដោយនាង​បាន​កាន់​ដៃ​មិត្ត​ប្រុស​របស់​ខ្លួន ​នៅពេល​ដែលមិត្តប្រុសនាង បាន​ឱប​ចង្កេះ​នាង​នៅ​ផ្លូវ​ទៅ​ភោជនីយដ្ឋាន និងបានស្លៀក​សម្លៀក​បំពាក់​យ៉ាងសាមញ្ញ ក្នុង​ថ្ងៃ​ណាត់​ជួប ទៀតផង។

Selena Gomez និងគូស្នេហ៍

យ៉ាងណាមិញ កាលពីមុនមកនេះ Selena Gomez ក៏ធ្លាប់បានចែករំលែកជាមួយអ្នកគាំទ្រថា គូស្នេហ៍របស់ខ្លួន លោក Benny Blanco គឺជាមិត្តប្រុសដ៏ល្អបំផុតរបស់នាង ដោយនាង ក៏តែងតែបង្ហោះរូបភាពរបស់គូស្នេហ៍ នៅលើ Instagram និងបង្ហាញពីសុភមង្គលក្នុងស្នេហាថ្មីរបស់ខ្លួន ផងដែរ៕ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖

Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez និងគូស្នេហ៍
Selena Gomez និងគូស្នេហ៍
Selena Gomez និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]