អាមេរិក៖ Kendall Jenner គឺជាតារាបង្ហាញម៉ូតជំនាន់ថ្មី ដែលទទួលបានការគាំទ្រខ្លាំង ហើយនាងក៏តែងតែក្លាយជាចំណុចចាប់អារម្មណ៍ពីមហាជន ដោយសារតែជាប់សែស្រឡាយត្រកូល Kardashian ផងដែរ។

Kendall Jenner  
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីពីរខែមុន Kendall បានប្រកាសចែកផ្លូវគ្នាជាមួយនឹង Bad Bunny ដែលជាតារាចម្រៀង ហើយថ្មីៗនេះ មានប្រភពផ្ទៃក្នុងមួយបានបញ្ជាក់ថា នាងបានវិលទៅមើលចិត្តគ្នាវិញជាមួយនឹង Devin Booker ជាតារាបាល់បោះវិញហើយ តែក៏មិនទាន់ច្បាស់លាស់ថាស្រលាញ់គ្នាដែរ គឺគ្រាន់តែស្ថិតក្នុងដំណាក់កាលមើលចិត្តគ្នាសិន។

Kendall Jenner និង Bad Bunny  

គេបានប្រទះឃើញ Devin Booker អង្គុយនៅបន្ទប់ស្វីត VIP នៅកម្មវិធី Super Bowl ឆ្នាំ២០២៤ ដែលជាកន្លែងដែលស្រីៗត្រកូល Kardashians នៅទីនោះផងដែរ។

គួរបញ្ជាក់ផងដែរថា Kendall Jenner ធ្លាប់បានទាក់ទង Devin Booker គ្នាជាផ្លូវការតាំងពីឆ្នាំ២០២១ មុននឹងបែកគ្នាម្ដងកាលពីខែមិថុនាឆ្នាំ ២០២២។ បន្ទាប់មកនៅខែកក្កដាឆ្នាំ២០២២ ពួកគេទាំងពីរបានត្រូវគ្នាវិញ ហើយបានបែកគ្នាជាលើកទី២កាលពីខែវិច្ឆិកាឆ្នាំ២០២២៕  

Kendall Jenner  
Kendall Jenner  
Kendall Jenner  
Kendall Jenner និង Devin Booker  
Kendall Jenner និង Devin Booker  

ប្រភព៖: pagesix

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]