បរទេស៖ យោងតាមប្រភពពីអ្នកខាងក្នុង បានឱ្យដឹងថា តារាសម្ដែង លោក Tom Cruise បានសម្រេចចិត្តរក្សាគម្លាតពីទំនាក់ទំនងស្នេហា ជាមួយមិត្តស្រីវ័យក្មេង Elsina Khayrova ប៉ុន្តែពួកគេនៅតែទាក់ទងគ្នា ដោយសារតែចង់មិនចង់ឱ្យពួកគេលោតផ្លោះដល់ដំណាក់កាលស្និទ្ធស្នាលខ្លាំងពេក។
ក្នុងនោះដែរ តាមរយៈប្រភពអ្នកខាងក្នុង បាននិយាយអំពីទំនាក់ទំនងនេះថា Tom មានអារម្មណ៍ថាអ្វីៗដំណើរការលឿនពេក ជាពិសេសនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ដោយបន្ថែមថា ខ្លួនមិនទាន់ដល់ចំណុចនោះនៅឡើយទេ ដូច្នេះលោកចង់ធ្វើចិត្តឲ្យត្រជាក់ជាងមុន ប៉ុន្តែពួកគេនៅតែទាក់ទងគ្នា។
មិនត្រឹមតែប៉ុណ្ណោះ តារាសម្ដែងប្រុសរូបនេះ ចង់ដើររួមដំណើរជីវិតមួយនេះយឺតៗជាមួយអ្នកណាដែលបានជួប ហើយក៏ចង់រក្សាមនោសញ្ចេតនាឱ្យកាន់តែមានឯកជនភាពជាងមុន ផងដែរ៕
ប្រភព៖ Pagesix
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]