កន្លះឆ្នាំទៀតហើយ!​ កន្លះឆ្នាំម្តង OPPO បានអាប់ដេតត្រកូល Reno Series របស់ខ្លួនពី Reno10 Series 5G ទៅ Reno11 Series 5G។ ដោយកំឡុងពេលនេះក្រុមហ៊ុន OPPO ប្រចាំទីផ្សារកម្ពុជាក៏កំពុងប្រកាសត្រៀមបញ្ចេញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនជាផ្លវការក្នុងពេលប៉ុន្មានថ្ងៃខាងមុននេះ។ ក្នុងនោះក្រុមហ៊ុន OPPO ក៏បានអនុញ្ញាតិឲ្យ Influencers ល្បីៗអាចប្រើប្រាស់ និងតេស្តសាកល្បងផ្ទាល់ដំបូងគេពីសមត្ថភាពកាមេរ៉ា Telephoto Portrait លើ OPPO Reno11 Series 5G ដើម្បីបង្ហាញឲ្យដឹងថាតើគុណភាពកាមេរ៉ាមានលក្ខណៈពិសេសកម្រិតណាបើធៀបទៅនឹងជំនាន់មុនរបស់ខ្លួន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈការប្រៀបធៀបគុណភាពរូបភាពកម្រិត 1X និង 2X មានភាពខុសប្លែកគ្នាខ្លាំង។ សម្រាប់ការថត 1X រូបភាពមិនសូវមានភាពលេចធ្លោ ផ្ទៃ Background មានភាពស្មុគស្មាញ ហើយរូបភាពទាំងមូលមើលទៅដូចរូបភាព Portrait ដែលថតចេញពីទូរស័ព្ទធម្មតា។

កាន់តែពិសេសយើងសង្កេតឃើញថា គុណភាពរូប 2X លើកនេះ OPPO កាន់តែធ្វើបានល្អជាងមុនថែមមួយកម្រិតទៀត ដោយលទ្ធផលរូបដែលថតចេញមកគឺម៉ត់ស្អាត ពណ៌ដិតស្រស់ សម្បុរស្បែកមនុស្សមិនស្លេកស្លាំងធ្វើឲ្យផ្ទៃមុខមនុស្សកាន់តែលេចធ្លោ ដែលនេះជាចំណុចដែលអ្នកប្រើប្រាស់ជំនាន់មុនចង់បានខ្លាំងបំផុត។

យ៉ាងណាមិញ ក្រៅពីកាមេរ៉ា Telephoto Portrait 32 MP ជំនាន់ថ្មីរបស់ OPPO Reno11 Series 5G តើវាមានអ្វីអាប់ដេតទៀត? លើកនេះ Reno11 បានផ្តល់បទពិសោធថ្មីលើសមុន បំពាក់ជាមួយលេនកាមេរ៉ា YLT 600 មានសមត្ថភាពចាប់យករូបភាពកាន់តែរហ័ស និងកាន់តែច្បាស់ មិនតែប៉ុណ្ណោះវាជាសេនស័រកាមេរ៉ាជំនាន់ចុងក្រោយបង្អស់ មានតែមួយគត់និងដំបូងគេបង្អស់ដែលបំពាក់នៅលើស្មាតហ្វូននេះនាពេលបច្ចុប្បន្ន។ OPPO Reno11 Series 5G ជំនាន់ថ្មីនេះក៏បានបន្ថែមនូវបច្ចេកវិទ្យា AI ជំនួយក្នុងការថតរូប ដែលធ្វើឲ្យរូបភាព Portrait កាន់តែលេចធ្លោហាក់បីដូចជាថតនៅក្នុងស្ទូឌីយោអ៊ីចឹង។ អ្វីដែលកាន់តែនឹកស្មានមិនដល់ លើកនេះកាមេរ៉ាទាំងមុខនិងក្រោយរបស់វាអាចថតវីដេអូបានច្បាស់កម្រិត 4K ជាមួយនឹងការទប់លំនឹងបានយ៉ាងល្អ។

តោះ​!​ ដើម្បីជ្រាបកាន់តែច្បាស់ពីគុណភាពកាមេរ៉ា Telephoto Portrait សូមទស្សនារូបភាពខាងក្រោមនេះ ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]