កំពង់ចាម ថ្ងៃទី23 ខែកុម្ភៈ ឆ្នាំ2024 - ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជដែលមានភាគទុនិកជនជាតិសិង្ហបុរីតែមួយគត់នៅប្រទេសកម្ពុជា មានសេចក្តីរំភើបរីករាយក្នុងការប្រកាសពីការប្រគល់រង្វាន់ធំទៅកាន់អតិថិជនជាទីគោរពរបស់ខ្លួន។ ព្រឹត្តិការណ៍ដ៏ពិសេសនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារ ហ្វីលីព ក្នុងការពង្រឹងទំនាក់ទំនងឲ្យកាន់តែរឹងមាំ និងការតបស្នងចំពោះភាពស្មោះត្រង់របស់អតិថិជនដែលមានមកកាន់ធនាគារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនាដើមឆ្នាំថ្មីនេះ ធនាគារ ហ្វីលីព បានរៀបចំកម្មវិធីចាប់រង្វាន់ធំ ដើម្បីស្វែងរកអតិថិជនសំណាង ដើម្បីឈ្នះរង្វាន់ពិសេសៗជាច្រើនដូចជា រថយន្ត Ford Everest ស៊េរីឆ្នាំ 2023 (1 រង្វាន់), ទូរស័ព្ទ Samsung Galaxy Z Fold4 (5 រង្វាន់) និងរង្វាន់ជាសាច់ប្រាក់ 888 ដុល្លារ (5 រង្វាន់)។
បន្ទាប់ពីដំណើរការនៃការចាប់រង្វាន់ប្រកបដោយសុក្រិតភាព និងតម្លាភាព ធនាគារ ហ្វីលីព មានសេចក្តីសោមនស្សរីករាយក្នុងការប្រគល់រង្វាន់ធំនេះ ជូនទៅកាន់ លោក អ៊ី អុល ដែលជាអតិថិជនជាទីគោរពរបស់ធនាគារដែលមានទីលំនៅ ស្ថិតនៅស្រុកចំការលើ ខេត្តកំពង់ចាម។
កំឡុងពេលនៃកម្មវិធី លោក អុល បានធ្វើការថ្លែងអំណរគុណចំពោះភាពឥតខ្ចោះនៃសេវាកម្មរបស់ ធនាគារ ហ្វីលីព និងក្តីរំភើបរីករាយក្នុងការទទួលបានរង្វាន់ដ៏អស្ចារ្យមួយនេះ ។
លោក អុល បាននិយាយថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះធនាគារ ហ្វីលីព សម្រាប់ការផ្តល់នូវសេវាកម្មដ៏ល្អប្រសើរមកកាន់អតិថិជនកន្លងមក ។ ខ្ញុំពិតជាមានសេចក្តីរំភើបជាខ្លាំងចំពោះមហាសំណាងដែលខ្ញុំទទួលបាននេះ។ រង្វាន់លើកនេះគឺជាសំណាងលើសពីអ្វីដែលអាចនឹកស្មានដល់។»
លោក ចាន់ ម៉ាច អគ្គនាយក ធនាគារ ហ្វីលីព បានមានប្រសាសន៍ថា «កម្មវិធីលើកនេះបានសបញ្ជាក់ពីភាពមុះមុតរបស់ធនាគារ ហ្វីលីព ក្នុងការរីកចម្រើនទៅមុខឲ្យកាន់តែល្អប្រសើរ ដើម្បីបង្កើននូវការផ្តល់ជូនដំណោះស្រាយ និងផលិតផលធនាគារដែលប្រកបដោយភាពច្នៃប្រឌិតកាន់តែច្រើនជាងមុន ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងឲ្យកាន់តែរឹងមាំ ជាមួយអតិថិជនរបស់យើង។ តាមរយៈកម្មវិធីលើកនេះក៏បានបញ្ជាក់ពីគោលជំហរយ៉ាងច្បាស់លាស់របស់ធនាគារក្នុងនាមជាដៃគូហិរញ្ញវត្ថុដ៏គួរឲ្យជឿជាក់មួយ ដែលតែងតែផ្តល់នូវតម្លៃ និងការតបស្នងទៅលើភាពស្មោះត្រង់របស់អតិថិជន។»
អំពីធនាគារ ហ្វីលីព
ធនាគារ ហ្វីលីព ផ្តល់ជូនសេវាកម្ម និងផលិតផលហិរញ្ញវត្ថុដ៏សំបូរបែប តាមតម្រូវការរបស់ សាជីវកម្មធំៗ សហគ្រាសខា្នតតូច និង មធ្យម និងបុគ្គល។ ធនាគារ ហ្វីលីព ជាសមាជិករបស់ ហ្វីលីពកាពីតាល់គ្រុប ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសសឹង្ហបុរី និងត្រូវបានបង្កើតឡើងតាំងពីឆ្នាំ1975។ ធនាគារ ហ្វីលីព ភីអិលស៊ី គឺជាធនាគារពាណិជ្ជរបស់សិង្ហបុរីតែមួយគត់ និងជាធនាគារពាណិជ្ជខ្នាតមធ្យមមួយនៅក្នុងប្រទេសកម្ពុជា ដែលមានច្រើនជាង 70សាខា ទូទាំងប្រទេស។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]