កូរ៉េខាងត្បូង៖ Jang Wonyoung ត្រូវបានគេស្គាល់ថាជាតារាចម្រៀង KPOP ជំនាន់ទី៤ ដែលពោរពេញដោយសមត្ថភាព ក៏ដូចជាសម្រស់ស្រស់ស្អាតខ្លាំង និងត្រូវគេហៅថា "IT-Girl" ប្រចាំវិស័យសិល្បៈកូរ៉េជំនាន់ទី៤នេះ។
កន្លងមក Wonyoung តែងតែលេងស្ទាយ៍សម្លៀកបំពាក់គ្រប់បែបបទ មានទាំងសុភាព គួរឲ្យស្រលាញ់ បែបហឹរៗ ឬស៊ិចស៊ី ជាដើម ប៉ុន្តែស្ទាយ៍ថ្មីរបស់នាងនេះ គឺមើលទៅស្រគត់ស្រគុំ និងគួរឲ្យស្រលាញ់ក្នុងពេលតែមួយ។
គ្រប់ឈុតនៅក្នុងរូបភាពទាំងនេះសុទ្ធតែធ្វើឲ្យ Wonyoung ជះចំហាយអភិជន ស្អាតតាមបែបថ្លៃថ្នូរ មើលទៅមិនចេះជិនណាយសោះ ខណៈដែលសក់របស់នាងធ្វើស្ទាយ៍ទម្លាក់សក់សេះមកខាងមុខដូចស្ទាយ៍សក់ជាប្រចាំរបស់នាង៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]