ភ្នំពេញ ៖ នាថ្ងៃទី 23 ខែកុម្ភៈ ឆ្នាំ2024 កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនស្មាតហ្វូន realme ដែលជាប្រេនស្មាតហ្វូនល្បីខ្លាំងលើពិភពលោក បានរៀបចំកម្មវិធីប្រកាសបង្ហាញជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មីបំផុត គឺ realme Note 50 ដែលជាស្តេចគុណភាពថ្មី ក្នុងតម្លៃពិសេសនឹកស្មានមិនដល់គឺ តម្លៃ​ 89$ ចំពោះ Ram (4GB+4GB/64GB) និង តម្លៃ​ 99$ ចំពោះ Ram (4GB+4GB/128GB)។ កម្មវិធីនេះបានរៀបចំឡើងយ៉ាងអធិកអធម្ម នៅសណ្ឋាគារលំដាប់ផ្កាយ៥ សុខា ដោយមានការអញ្ជើញចូលរួមពីសំណាក់ដៃគូហាងទូរស័ព្ទ realme ទូទាំងប្រទេសផងដែរ។

រូបភាពទូរសព្ទដៃ realme
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

លោក Allen Choi ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន realme នៅកម្ពុជាបានបញ្ជាក់ឱ្យដឹងថា «ស្មាតហ្វូនស្តេចគុណភាព realme Note 50 ជាជំហានដ៏អស្ចារ្យមួយរបស់ក្រុមហ៊ុន realme ក្នុងការនាំមកនូវស្មាតហ្វូនស្តេចគុណភាពដែលមានតម្លៃក្រោម 100$ ជូនដល់អតិថិជនទាំងអស់ ស្របនឹងពាក្យស្លោកថ្មីថា Make it real ដែលសំដៅដល់ការធ្វើឱ្យក្តីស្រមៃអតិថិជនក្លាយជាការពិត! realme Note 50 បានបង្ហាញខ្លួនក្នុងទីផ្សារក្នុងនាមជាស្តេចគុណភាព មានភាពធន់រឹងមាំខ្លាំងសូម្បីឡានកិនក៏មិនបែក ហើយមានប្រព័ន្ធ IP54 ការពារពីការជ្រាបទឹក ថែមទាំងម៉ាស៊ីនធានាដំណើរការល្អរហូតដល់ 48 ខែ»។ 

លោក Allen Choi

ភាពជឿជាក់លើគុណភាពទុកចិត្តបំផុតគោលការណ៍ក្នុងការផលិត realme Note 50 គឺជាការប្តេជ្ញាចិត្តចំពោះភាពជឿជាក់និងយូរអង្វែង។ បច្ចេកវិទ្យាការពារជំរាបទឹកនិងធូលី IP54 អាចជួយការពារការជ្រាបទឹក ខណៈដែលគម្របកញ្ចក់ការពារមានកម្លាំងរឹងមាំខ្ពស់ និងរចនាសម្ព័ន្ធអាលុយមីញ៉ូមខាងក្នុងអាចការពារបានល្អបំផុតចំពោះការធ្លាក់ឬកិន បើប្រៀបធៀបនឹងស្មាតហ្វូនតម្លៃប្រហែលគ្នា។ ជាមួយនឹងការយកចិត្តទុកដាក់ពីក្រុមស្រាវជ្រាវ និងអភិវឌ្ឍរបស់ realme អ្នកប្រើប្រាស់អាចទន្ទឹងរង់ចាំបទពិសោធន៍ម៉ាស៊ីនដំណើរការយ៉ាងរលូនរហូតដល់ 48 ខែ។ លើស​ពី​នេះ​ទៅ​ទៀត វា​កាន់ថ្មបានយូរដូចស្មាតហ្វូន​កម្រិត​កំពូល។ ថ្មបន្ទាប់ពីសាកចុះឡើងរហូតដល់ 1200ដង នៅតែរក្សាបានគុណភាពល្អនៃសមត្ថភាពថ្ម។ តាមការគណនា​ដោយ​ផ្អែកលើការសាក​មួយដង​ក្នុង​មួយ​ថ្ងៃ ស្មាតហ្វូននេះអាចឲ្យយើង​ប្រើ​ដោយ​ទំនុកចិត្ត​ក្នុង​រយៈ​ពេល​បី​ឆ្នាំ។

រូបភាពទូរសព្ទដៃ realme

សមត្ថភាពជើងឯក MVP នៃស្មាតហ្វូនកម្រិតថវិកា realme Note 50 ត្រូវបានបំពាក់ដោយបន្ទះឈីបខ្លាំង Octa-core UNISOC T612 ដែលមានពិន្ទុគោល AnTuTu 245,343 ធ្វើឱ្យមានលក្ខណៈខុសពីគូប្រកួតប្រជែង ជាមួយនឹងដំណើរការហ្គេមល្អជាង និងល្បឿនដំណើរការកម្មវិធីលឿនជាង។ ភ្ជាប់ជាមួយ RAM បន្ថែមសរុបទំហំ 8GB(4+4GB) និង ROM ដល់ទៅ 128GB និងអាចបន្ថែមទំហំផ្ទុករហូតដល់ 2TB នោះ realme Note 50 ធានាបាននូវការប្រើប្រាស់ប្រចាំថ្ងៃនិងទំហំផ្ទុកដ៏សម្បូរបែប។ ដំណើរការឈានមុខគេ ដែលអមជាមួយនឹងថាមពលថ្មធំ 5000mAh អនុញ្ញាតឱ្យចាក់តន្ត្រីបន្តរហូតដល់ 106 ម៉ោង ផ្តល់នូវការធានាការប្រើប្រាស់យូរអង្វែង។

រូបភាពក្នុងកម្មវិធី 

បទពិសោធន៍ផ្តាច់មុខនៅក្នុងការរចនាភ្លឺរលោងចែងចាំងស្អាតទាន់សម័យការរចនាគម្របខាងក្រោយពីរពណ៌និងគែមជ្រុងទាន់សម័យ ហើយមានជម្រើសពណ៌ខៀវ និងពណ៌ខ្មៅ realme Note 50 ធ្វើឱ្យមានតុល្យភាពរវាងភាពរឹងមាំនិងភាពសាមញ្ញតែទាន់សម័យ។ ជាមួយនឹងកម្រាស់ស្តើងត្រឹមតែ 7.99mm វាមានតួខ្លួនស្ដើងបំផុតក្នុងចំណោមស្មាតហ្វូនដែលមានតម្លៃប្រហែលគ្នា និងមានទម្ងន់ស្រាល 186g ដែលធ្វើឱ្យងាយស្រួលកាន់ក្នុងប្រអប់ដៃរបស់អ្នក។ អេក្រង់លំដាប់កំពូលនៅក្នុងស្មាតហ្វូនកម្រិតថវិកាrealme Note 50 បំពាក់អេក្រង់លាតពេញទំហំ 6.74 អ៊ីញ ជាមួយនឹងសមាមាត្រអេក្រង់ធៀបនឹងតួខ្លួន 90.3% ។ វាមានកម្រិតពន្លឺខ្ពស់បំផុតរហូតដល់ 560 nits សម្រាប់ការមើលឃើញច្បាស់នៅក្រោមពន្លឺថ្ងៃ។ កាន់តែប្រសើរឡើងជាមួយនឹងល្បឿនអេក្រង់រលូន 90Hz និងកម្រិតពណ៌ច្បាស់ ធានាការផ្តល់បទពិសោធន៍ដែលមើលឃើញដិតច្បាស់ និងរស់រវើក។

រូបភាពទូរសព្ទដៃ realme

ប្រើស្មាតហ្វូនរបស់អ្នកដោយភាពងាយស្រួលនិងផាសុកភាពMini Capsule ដែលត្រូវបានរចនាថ្មី ជាពិសេសសម្រាប់ Note 50 គឺជាការរំលេចភាពច្នៃប្រឌិតដ៏សំខាន់ ធ្វើឱ្យការបង្ហាញ ការប្រើប្រាស់ទិន្នន័យ ស្ថានភាពសាកថ្ម និងការរាប់ជំហានកាន់តែច្បាស់ និងនាំមកនូវព័ត៌មានសំខាន់ៗដោយផ្ទាល់ដល់ការយកចិត្តទុកដាក់របស់អ្នកប្រើប្រាស់។ realme Note 50 មានសេវាខ្លាំងផងដែរ ជាមួយនឹងការរចនាអង់តែនដ៏ឆ្លាតវៃនៅផ្នែកខាងលើ និងខាងក្រោម ដែលធានាបាននូវការតភ្ជាប់ខ្លាំង និងមានស្ថេរភាពគ្រប់ពេលវេលា។ លើស​ពី​នេះ​ទៅ​ទៀត វា​មានស្កេន​ក្រយៅ​ដៃ​ចំហៀង​សម្រាប់​ការ​ដោះ​សោ​ងាយស្រួល និង​រហ័ស។

រូបភាពក្នុងកម្មវិធី

តម្លៃ និងការដាក់លក់លើទីផ្សារrealme Note 50 ប្រកាសចេញលក់នៅកម្ពុជាជាមួយ 2 ជម្រើស ជាមួយការប្រកាសតម្លៃជាផ្លូវការនៅថ្ងៃទី 23 ខែកុម្ភៈ ឆ្នាំ​2024 ពិតជាពិសេសនឹកស្មានមិនដល់គឺតម្លៃ 89$ ចំពោះទំហំ (4GB+4GB/64GB) និងតម្លៃ 99$ ចំពោះទំហំ (4GB+4GB/128GB) តែប៉ុណ្ណោះ។

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

អំពីក្រុមហ៊ុន realme realme គឺជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក ដែលបានធ្វើឱ្យកក្រើកទីផ្សារស្មាតហ្វូនតាមរយៈបច្ចេកវិទ្យាទំនើបឈានមុខគេ។ realme បានផ្តល់នូវជម្រើសស្មាតហ្វូននិងឧបករណ៍បច្ចេកវិទ្យាជាច្រើនប្រភេទដែលមាន Spec ខ្ពស់បំផុត ក៏ដូចជាគុណភាព និងការរចនាម៉ូដលេចធ្លោជាងគេសម្រាប់អតិថិជនសម័យថ្មី។ បង្កើតឡើងដោយលោក Sky Li នៅក្នុងឆ្នាំ 2018 realme បានក្លាយជាក្រុមហ៊ុនកំពូលទាំង 5 ក្នុង 30 ប្រទេស ទូទាំងសកលលោកក្នុងរយៈពេលត្រឹមតែ 3 ឆ្នាំ។ realme ក៏បានបោះជំហានចូលទីផ្សារសកល រួមមានប្រទេសចិន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ អឺរ៉ុប មជ្ឈិមបូពា៍ អាមេរិកឡាទីន និងអាព្រិក ដែលមានអ្នកប្រើប្រាស់សរុបជាង 200 លាននាក់ទូទាំងពិភពលោក។ ឆ្នាំ2024 ជាឆ្នាំនៃការផ្លាស់ប្តូរពាក្យថ្មីទៅជា “Make it real.” ។ តាមរយៈពាក្យស្លោកថ្មីនេះ realme នឹងផ្តោតការយកចិត្តទុកដាក់លើអតិថិជនសម័យថ្មីកាន់តែខ្លាំងនិងធ្វើឱ្យសុបិនពួកគេក្លាយជាការពិត ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.realme.com៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]