ហុងកុង៖ ធ្វើឲ្យហ្វេនៗជាច្រើន ចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពី តារាសម្ដែងហុងកុង លោក Kenny Ho បាននិយាយថា ខ្លួនមានប្រពន្ធកូនមួយទៅហើយ ប៉ុន្តែបានលាក់បាំងព័ត៌មាននេះ ព្រោះតែខាងភរិយា មិនមែនជាអ្នកនៅក្នុងរង្វង់សិល្បៈកម្សាន្ត។

 Kenny Ho 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការឆ្លើយតបទៅនឹងប្រព័ន្ធផ្សព្វផ្សាយ លោក Kenny Ho បាននិយាយថា៖

Kenny Ho

មិនត្រឹមតែប៉ុណ្ណោះ តារាសម្ដែងប្រុសរូបនេះ បាន​ទទួល​ស្គាល់​ជា​លើក​ដំបូង​ថា​ លោក​បានក្លាយជាឪពុកគេទៅហើយ ហើយថែមទាំងបាន​លើកឡើងថា ​ប្រពន្ធ​របស់លោក គឺជា​អ្នកក្រៅ​វិស័យ​សិល្បៈ។ 

 Kenny Ho 

គួររំឮកផងដែរថា កាលពីប៉ុន្មានថ្ងៃមុន ខាងសារព័ត៌មានហុងកុង បានចុះផ្សាយរូបថតមួយសន្លឹករបស់ តារាប្រុសរូបនេះ ជាមួយនារីម្នាក់ ព្រមទាំងក្មេងស្រីតូចម្នាក់ ដែលក្រោយមកក៏មានការបានកំណត់អត្តសញ្ញាណពួកគេ ថាជាប្រពន្ធ និងកូនរបស់លោក។ ប៉ុន្តែការឆ្លើយតបនឹងប្រព័ន្ធផ្សព្វផ្សាយ លោក Kenny Ho បាននិយាយថា មនុស្សស្រីដែលទៅជាមួយគឺជាក្មួយស្រីរបស់លោក មិនមែនជាប្រពន្ធរបស់លោកទេ ហើយក្មេងស្រីតូចនោះ គឺពិតជាកូនរបស់លោកមែន ដោយលោកបាននិយាយថា ខ្លួនលែងធ្វើការនៅក្នុងវិថីសិល្បៈទៀតហើយ ហើយពេលនេះ លោកមិនចាំបាច់ពន្យល់ពីជីវិតគ្រួសារដល់នរណាម្នាក់ ទៀតទេ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

 Kenny Ho 
 Kenny Ho 
 Kenny Ho 
 Kenny Ho 
 Kenny Ho 
 Kenny Ho 
 Kenny Ho 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]