អាមេរិក៖ Selena Gomez គឺជាតារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ដែលមានទេពកោសល្យផ្នែកសម្ដែងរឿងផងដែរ ដោយនាថ្ងៃទី២៥ ខែកុម្ភៈ នាងបានបង្ហាញខ្លួនលើកម្រាលព្រំ ក្នុងកម្មវិធី SAG Awards ឆ្នាំ២០២៤ ( Screen Actors Guild Awards) ។
ក្នុងនោះ នាងបានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងសរសើរពីសម្រស់របស់នាងមិនដាច់ពីមាត់ នៅពេលបង្ហាញខ្លួនស្លៀករ៉ូបពណ៌សក្បុស មើលមួយភ្លែតស្មានតែកូនក្រមុំ ដែលរ៉ូបមួយនេះជារ៉ូបដៃតូចសាមញ្ញ ហើយសម្រុងវែងលុបជើង ម៉ូតដូចជាកន្ទុយត្រីមានអូសដល់ក្រោយ។
ជាមួយគ្នានេះ នាងក៏បានលេងស្ទាយ៍ផាត់មុខបែបពណ៌ក្រម៉ៅៗ ដោយដាក់បបូរមាត់ពណ៌រាងត្នោត ហើយសក់វិញក៏បានទម្លាក់ទៅក្រោយ មើលទៅពិតជាស្រស់ស្អាតខ្លាំង៕
ប្រភព៖: pagesix
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]