ថៃ៖ តារាសម្ដែងស្រី Bella Ranee បានទាញយកចំណាប់អារម្មណ៍យ៉ាងខ្លាំង អំឡុងពេល ចូលរួមកម្មវិធី Milan Fashion Week 2024 នៅប្រទេសអ៊ីតាលី ជាមួយនឹងការបង្ហាញស្ទាយ៍តុបតែងខ្លួនដ៏ស្រស់ស្អាតរបស់នាង។
ជាមួយនឹងការបង្ហាញខ្លួនលើកនេះ តារាសម្ដែង Bella បានបង្ហើបពីពេលដែលនាងអង្គុយនៅជួរមុខមើលកម្មវិធីបង្ហាញម៉ូដរបស់ប្រេន ជាមួយនឹងតារាល្បីៗជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ ត្រូវបានអ្នកគាំទ្រជាច្រើន យកចិត្តទុកដាក់ជាមួយនឹងការបង្ហាញខ្លួន ក្នុងរូបរាងឆើតឆាយ ទាំងការលេងស្ទាយ៍សក់ និងមុខមាត់យ៉ាងទាក់ទាញ។
ជាមួយគ្នានេះដែរ ហ្វេនជាច្រើន ក៏បានចូលមកសរសើរ ពីសម្រស់របស់ Bella បើទោះបីជាមិនមែនជាតារាបង្ហាញម៉ូដក៏ពិតមែន តែការលេងស្ទាយ៍ពិតជាស្រស់ស្អាតមិនចាញ់គ្នា ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]