កូរ៉េខាងត្បូង៖ កាលពីឆ្នាំ២០២២កន្លងទៅ តារាចម្រៀងប្រុសដ៏ល្បីល្បាញនៅក្នុងក្រុម NCT Lucas បានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវមួយ ដែលត្រូវតម្រូវឲ្យលោកផ្អាកសកម្មភាពក្នុងក្រុម ក៏ដូចជាស្ងាត់ពីសិល្បៈអស់រយៈពេល២ឆ្នាំមកហើយ។ 

 Lucas 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះ គេបានដឹងថា Lucas បានត្រៀមខ្លួនត្រឡប់មកវិញ ក្នុងនាមជាតារាចម្រៀងទោល​ ដែលគេបានឃើញវីដេអូឯកសារ Documentary អំពីស្ថានភាពរបស់លោកបច្ចុប្បន្ននេះ។ មិនតែប៉ុណ្នោះ លោកបានត្រឡប់វិញ ជាមួយនឹងការប្រឹងប្រែងជាងមុនទៅទៀត។

 Lucas 

ជាពិសេស គេឃើញ ផលិតកម្ម SM បានចែករំលែករូបភាពថ្មីរបស់ Lucas និង បើកគណនី X (Twitter) របស់លោកជាផ្លូវការផងដែរ។ លើសពីនោះ គេឃើញថា អ្នកគាំទ្រភាគច្រើនមានការនឹងរលឹកតារាប្រុសរូបនេះជាខ្លាំង ហើយពួកគេបង្ហាញការគាំទ្រ Lucas ពេញទំហឹងក្នុងការត្រឡប់មកវិញ៕

 Lucas 
 Lucas 
 Lucas 
 Lucas 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]