កូរ៉េខាងត្បូង៖ Rosé គឺជាតារាចម្រៀងដ៏ល្បីខាងមានសំឡេងពីរោះក្រអៅក្រអួនខុសពីគេ ហើយនាងក៏ជាសមាជិកម្នាក់ក្នុងក្រុមចម្រៀងនារី BLACKPINK ដែលថ្មីៗនេះពួកគេទាំងបួនបានប្រកាសចែកផ្លូវគ្នាជាមួយ YG Entertainment ហើយលើសកម្មភាពទោល ខណៈសកម្មភាពជាក្រុមនៅមានជាធម្មតា។
ខណៈសមាជិកដទៃទៀតដូចជា Jisoo, Lisa និង Jennie ប្រកាសបើកផលិតកម្មផ្ទាល់ខ្លួន Rosé វិញបានបង្ហើបថានាងកំពុងត្រៀមចេញចម្រៀងថ្មីមានចំណងជើង(មិនផ្លូវការ)ថា Vampirehollie ផងដែរ។
ប៉ុន្តែថ្មីៗនេះ Rosé បានបង្ហាញមុខជាសាធារណៈនៅព្រលានយន្តហោះ Incheon ត្រៀមធ្វើដំណើរទៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីតំណាងឲ្យម៉ាកយីហោ Saint Laurent នៅ Paris Fashion Week ។
ទន្ទឹមនឹងក្ដីរំភើបដែលឃើញនាងបានបង្ហាញខ្លួននោះ អ្នកគាំទ្រក៏បានសង្កេតឃើញថាការតែងខ្លួនរបស់នាងពិតជាឡូយបែបយុវវ័យជាមួយនឹងអាវយឺតពណ៌ស ពាក់ពីលើដោយអាវស្បែកដៃវែងពណ៌ខ្មៅ គូជាមួយនឹងសំពត់ខ្លីពណ៌ខ្មៅ និងស្បែកជើងពណ៌ខ្មៅ។ អ្វីដែលពិសេសគឺនាងបានពាក់មួកសរសេរថា "BLACKPINK World Tour" មើលទៅពិតជាឡូយឆាយមួយបែប៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]