អាមេរិក៖ Gigi Hadid គឺជាតារាបង្ហាញម៉ូតស្រីដ៏ល្បីឈ្មោះម្នាក់ ដែលជាអ្នកម្ដាយកូន១ទៅហើយ តែនាងនៅតែទទួលបានការចាប់អារម្មណ៍ខ្លាំង ជាពិសេសពេលប្រកាសទាក់ទងគ្នានឹងលោក Bradley Cooper ។
ជារឿយៗ អ្នកទាំងពីរតែងតែចេញមកបង្ហាញភាពផ្អែមល្ហែម ហើយម្ដងនេះមិនខុសពីគ្នា ក្រោយគេបានប្រទះឃើញអ្នកទាំងពីរបានដើរទិញទំនិញជាមួយគ្នា យ៉ាងល្អូកល្អឺន។ មុនឈានដល់ការដើរទិញទំនិញ Gigi បាននាំលោក Bradley ទៅទទួលទានអាហារពេលព្រឹកនៅ Corner Bar មុននឹងទៅ Guest in Residence ជាបន្ទាប់។
Gigi បានស្លៀកខោខោប៊យជើងប៉ាត់ គូជាមួយអាវយឺតពណ៌ស និងពាក់ពីលើដោយអាវរងាចាក់ពណ៌ត្នោតចាស់ ព្រមទាំងវ៉ែនតាការពារកម្ដៅថ្ងៃ ខណៈដែលសក់នាងបានលើកបួងដូចរាល់ដង ឯចំណែក Bradley វិញពាក់អាវ Hoodie ពណ៌ខ្មៅ និងខោខ្មៅ ព្រមទាំងមួកចាក់ផងដែរ៕
ប្រភព៖: pagesix
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]