កូរ៉េខាងត្បូង៖ យោងតាមការចុះផ្សាយក្ដៅៗរបស់ Dispatch បានបញ្ជាក់ថា Karina ជាមេក្រុមចម្រៀងនារី aespa ដែលទទួលបានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ន កំពុងទាក់ទងគ្នាជាមួយនឹង តារាសម្ដែងប្រុស Lee Jae Wook ។

Lee Jae Wook និង Karina
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lee Jae Wook និង Karina

អ្នកទាំងពីរបានចួបគ្នាដំបូងបង្អស់ក្នុងកម្មវិធីបង្ហាញម៉ូត Prada នាថ្ងៃទី១៤ខែមករាឆ្នាំ២០២៤ កន្លងទៅ ដោយគេបានឃើញថាអ្នកទាំងពីរបានថតរូបជាមួយគ្នាទៀតផង។ បន្ទាប់ពីឃើញគ្នាភ្លាមៗ អ្នកទាំងពីរបានធ្លាក់ក្នុងអន្លង់ស្នេហ៍នាគ្រាដំបូងតែម្ដង ហើយបាននាំគ្នាទៅចំណាយពេលដើរលេងបន្តបន្ទាប់ពីនោះ មានទាំងនៅសេអ៊ូល និងនៅទីក្រុង មីឡាន ប្រទេសអ៊ីតាលី បើទោះបីជាមានកាលវិភាគរវល់រៀងខ្លួនក៏ដោយ។

កន្លែង Lee Jae Wook និង Karina ទៅ​​​ដើរលេង

ប្រភពផ្ទៃក្នុងបានបញ្ជាក់មកថា៖

ប្រភពផ្ទៃក្នុង

 រូបភាពពីរ​​​សន្លឹកពី Dispatch បានទម្លាយថា Lee Jae Wook បានបើកឡានជូន Karina ដើរលេងនាពេលយប់ ដោយ Karina ជាអ្នកទៅផ្ទះរបស់ Jae Wook ពេលយប់ៗអាធ្រាត្រផងដែរ ប៉ុន្តែយ៉ាងណាមិញ ទាំងផលិតកម្ម SM និង C-JeS មិនទាន់ចេញមុខមកបកស្រាយនោះឡើយ៕  

Lee Jae Wook និង Karina ចេញ​​​ដើរលេង
Lee Jae Wook និង Karina ចេញ​​​ដើរលេង
Lee Jae Wook និង Karina ចេញ​​​ដើរលេង

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]