កម្សាន្ត៖ តារា​សម្ដែង លោក Nicholas Tse និង​គូស្នេហ៍​ ដែលជាតារា​ចម្រៀងស្រី Faye Wong បាន​បង្ហាញ​ខ្លួន ​នៅ​ព្រលាន​យន្តហោះ​ប៉េកាំង​ កាល​ពី​ថ្ងៃ​ទី​ ២៦ ខែ​កុម្ភៈកន្លងទៅនេះ ដែលកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង។

Nicholas Tse
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ យោងតាមប្រភព ​​Sinchew បានបង្ហាញថា មានមនុស្សជាច្រើន បានរកឃើញថា អ្នក​ទាំង​ពីរ​បាន​អង្គុយ​ក្បែរ​គ្នា​ នៅ​លើ​យាន​យន្ត​ ចេញ​ពី​អាកាសយានដ្ឋាន ពេលខ្លះបាន​ខ្សឹប​គ្នា និងបានកាន់​ដៃ​ម្តង​ម្កាល ព្រមជាមួយនឹងការតុបតែងខ្លួន ស្លៀក​សម្លៀក​បំពាក់​សាមញ្ញ ទៀតផង។ ម៉្យាងវិញទៀត តាមរយៈប្រភពខ្លះ បានលើកឡើងថា Faye Wong និង Nicholas Tse ទុកការងារមួយឡែកសិន ហើយបានរីករាយនឹងពេលវេលាឯកជនជាមួយគ្នា នៅប្រទេសជប៉ុន។

Nicholas Tse និង គូស្នេហ៍ Faye Wong

គួររំឮកផងដែរថា គូស្នេហ៍មួយគូនេះ បានមានទំនាក់ទំនងគ្នាតាំងពីឆ្នាំ ២០០០ ប៉ុន្តែបានប្រកាសពីការបែកគ្នាវិញ នៅឆ្នាំ ២០០២ និងបាន​ចាប់​ផ្តើមសាង​គ្រួសារ​រៀងៗ​ខ្លួន ហើយ​ក៏បាន​លែងលះ​គ្នាវិញ។ រហូតដល់ឆ្នាំ ២០១៤ អ្នកទាំងពីរ ក៏បានជួបជុំគ្នាឡើងវិញ និងបានរក្សាទំនាក់ទំនងយ៉ាងមានស្ថិរភាព ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Nicholas Tse 
Nicholas Tse 
Nicholas Tse 
Nicholas Tse 
Nicholas Tse 
Nicholas Tse 
Nicholas Tse និង គូស្នេហ៍ Faye Wong
 Faye Wong
Nicholas Tse និង គូស្នេហ៍ Faye Wong

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]