កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តបានជ្រាប ពីដំណឹងដ៏រំភើបមួយបានផ្ទុះឡើងនាថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២៤ ដោយតារាចម្រៀងស្រី Karina ជាមេក្រុមចម្រៀង aespa មានទំនាក់ទំនងស្នេហាជាមួយនឹង តារាសម្ដែងប្រុស Lee Jae Wook ដោយខាងផលិតកម្មទាំងពីរគឺ SM Entertainment និង C-Jes បានបញ្ជាក់រួចរាល់ហើយ។

អ្នកទាំងពីរបានចួបគ្នាលើកដំបូងកាលពីថ្ងៃទី១៤ ខែមករា ដែល Karina និង Jae Wook បានចូលរួមកម្មវិធីដើរម៉ូតរបស់ Prada នៅឯ Milan Fashion Week ក្នុងនាមជាអ្នកតំណាង ដោយថែមទាំងបានអង្គុយជិតគ្នាទៀតផង។

ភ្លាមៗបន្ទាប់ពីព័ត៌មានថាពួកគេទាក់ទងគ្នាបានផ្ទុះឡើង អ្នកគាំទ្របានទៅរុករកគាស់កកាយវីដេអូចាស់ៗពេល Jae Wook បានចួប Karina នៅឯកម្មវិធីនេះ ដោយក្នុងរូបភាពមួយ គេបានឃើញតារាចម្រៀងស្រីរូបនេះបានផ្ញើកាបូបនឹង Jae Wook ដោយសារនាងត្រូវថតជាមួយតារាផ្សេងទៀតហើយ តារាប្រុសសម្ដែងប្រុសរូបនេះបានមើលមកនាង ដោយខ្សែភ្នែកស្រទន់ហាក់ចូលចិត្តខ្លាំង។

មិនត្រឹមប៉ុណ្ណឹង មានវីដេអូជាច្រើនត្រូវបានចែករំលែក ដោយគេឃើញថា Karina មានភាពស្និទ្ធស្នាលជាមួយនឹង Jae Wook ខ្លាំងដោយនិយាយគ្នាសើចហើយ Jae Wook ក៏នៅក្បែរនាងសឹងតែតាំងពីដើមរហូតដល់ចប់ផងដែរ៕

Beneran jatuh cinta dari pandangan pertama langsung akrab 🫶🏻😭 pic.twitter.com/Umi5wRPQqk
— UPDATE KDRAMA NEWS (@infodrakor_id) February 27, 2024
ប្រភព៖: timesnownews
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]