កូរ៉េខាងត្បូង៖ ប្រិយមិត្តដែលនិយមទស្សនារឿងភាគកូរ៉េច្បាស់ជាមិនរំលងរឿង Marry my husband ដែលកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ទស្សនិកជន តាមរយៈសាច់រឿងដ៏ល្អ ថែមជាមួយនឹងការសម្ដែងដ៏សមឥតខ្ចោះរបស់តួអង្គនីមួយៗ។

Lee Yi Kyung 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ចំពោះតារាសម្ដែង លោក Lee Yi Kyung ត្រូវបានទស្សនិកជនបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលជាមួយនឹងការសម្ដែងដ៏អស្ចារ្យជាតួអង្គ Park Min Hwan ជាតួចិត្តអាក្រក់ ដែលមានអត្តចរិតគួរឲ្យស្អប់ ធ្វើឲ្យអ្នកទស្សនាឃើញហើយទប់អារម្មណ៍មិនខឹងមិនស្អប់មិនបាន។

Lee Yi Kyung 

មិនតែប៉ុណ្នោះ តារាប្រុសរូបនេះ បានទម្លាយនៅក្នុងកម្មវិធីទូទស្សន៍មួយថា លោកត្រូវបានមហាជនបង្ហាញអារម្មណ៍ស្អប់ខ្ពើម នៅពេលដែលឃើញមុខលោកនៅខាងក្រៅ។ លើសពីនោះ Yi Kyung បាននិយាយទៀតថា សូម្បីតែអ្នកជិតខាងលោក ដែលស្គាល់លោក ក៏បង្ហាញកំហឹង ដោយពួកគេគ្រាន់តែឃើញមុខលោកភ្លាម ជេរថា អាចង្រៃភ្លាមតែម្ដង។

Lee Yi Kyung 

ជាមួយគ្នានេះ តារាសម្ដែង Lee Yi Kyung បានចាត់ទុកថា វាជារឿងល្អទៅវិញ ព្រោះកំហឹងរបស់ទស្សនិកជន បង្ហាញថា លោកជាតារាសម្ដែងដ៏ល្អ ដែលអាចធ្វើឲ្យអ្នកទស្សនាដិតអារម្មណ៍ជាមួយការសម្ដែងរបស់លោក។ លោកថា ប្រជាលោកគឺជា តួអាក្រក់ ដែលសប្បាយចិត្តជាងគេក្នុងលោក ដែលត្រូវបានមហាជនជួបមុខជេររហូតបែបនេះ។

Lee Yi Kyung 

ផ្ទុយមកវិញ តួអង្គ Min Hwan ក៏បានបកស្រាយថា វាគ្រាន់តែជាតួអង្គប៉ុណ្នោះ ចរិតលោកនៅក្រៅ មានសណ្ដានចិត្តល្អ ខុសដាច់ពីក្នុងរឿងស្រឡះ ហើយប្រិយមិត្តក៏ដឹងដែរថា រូបលោកជាតារាសម្ដែងនៅក្នុងរឿងកំប្លែងៗជាច្រើនដូចជា welcome to waikiki ជាដើម៕

Lee Yi Kyung 

ប្រភព៖ Viu Singapore

Lee Yi Kyung 
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]