បារាំង៖ ប្រិយមិត្តបានជ្រាបច្បាស់ហើយពីភាពល្បីល្បាញរបស់សមាជិកក្រុម BLACKPINK ទាំងបួននាក់ ដោយពួកគេសុទ្ធតែបានក្លាយជាអ្នកតំណាងឲ្យម៉ាកផលិតផលល្បីៗលំដាប់ពិភពលោក ដែលមួយក្នុងនោះក៏មាន Jisoo ដែរដែលជាអ្នកតំណាងជាសាកលរបស់ យីហោ Dior ។
ជាក់ស្ដែងកាលពីថ្ងៃទី២៧ ខែកុម្ភៈកន្លងទៅនេះ Jisoo ក៏បានចូលរួមកម្មវិធីដើរម៉ូតរបស់ Dior FW 2024 នៅឯ ព្រឹត្តិការណ៍ Paris Fashion Week ផងដែរ ដែលផ្ទុយពីលើកមុនៗ ដែលតែងខ្លួនស្រស់ស្អាតបែបសុភាពនិងថ្លៃថ្នូរគឺ Jisoo បានតែងខ្លួនបែបគួរឲ្យស្រលាញ់វិញម្ដង។
ក្នុងនោះ នាងបានក្រងសក់ទីទុយ ទម្លាក់សក់មកខាងមុខសងខាង អមជាមួយនឹងអាវធំវែងពណ៌ខ្មៅកប់ដល់ពាក់កណ្ដាលភ្លៅ មានខ្សែក្រវាត់រឹតពាក់កណ្ដាល មើលទៅដូចជារ៉ូប គូជាមួយនឹងខោខ្លីពណ៌ខ្មៅ។
នាងបានកាន់កាបូប Dior ពណ៌ខ្មៅស៊ីនឹងឈុតផងដែរ ហើយពាក់ស្បែកជើងកែងរបស់ Dior ព្រមជាមួយនឹងស្រោមជើងវែងពណ៌ខ្មៅ មើលទៅអាចច្រឡំជាសិស្សសាលាបាន ព្រោះតែសម្រស់ក្មេងជាងវ័យរបស់នាង៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]