កូរ៉េខាងត្បូង៖ Jennie Kim មិនត្រឹមតែជាតារាចម្រៀងល្បីឈ្មោះប្រចាំក្រុមចម្រៀងនារី BLACKPINK ទេតែនាងក៏ចាត់ទុកថាជាអ្នកមានឥទ្ធិពលក្នុងវិស័យម៉ូតផងដែរ ព្រោះជារឿយៗនាងតែងតែបញ្ចេញនូវម៉ូតនៃការតុបតែងខ្លួនថ្មីៗរហូតបង្កើតជា Trend ឲ្យមហាជននាំគ្នាធ្វើតាម។

Jennie
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក រូបភាពថ្មីប៉ុន្មានសន្លឹករបស់ Jennie ថតផ្សព្វផ្សាយឲ្យម៉ាកយីហោ Calvin Klein សម្រាប់ Spring 2024 Campaign កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ ដោយសារតែ Jennie បានបញ្ចេញរាងដ៏ស្រឡៅស្រឡូនរបស់នាងក្នុងឈុតអាវទ្រនាប់និងខោទ្រនាប់ថ្មីរបស់ម៉ាកយីហោនេះ។ ក្រៅពីនេះ នាងក៏បានថតបង្ហាញពីអាវយឺតវាលក និងសំពត់ដ៏ស្រស់ស្អាតផងដែរ។

Jennie ក៏បានតុបតែងមុខបែបកាចៗ និងទម្លាក់សក់ធម្មតា និងថតកាច់រាងគ្រប់ស្ទាយ៍ ដែលធ្វើឲ្យមើលទៅស្រស់ស្អាត ជឿជាក់ ទាក់ទាញ និងមានអំណាចខ្លាំងណាស់ ដែលរូបភាពទាំងនេះ សុទ្ធសឹងតែទទួលបានការសរសើរថានាងពិតជាលេងទឹកមុខសមមែនទែន៕  

Jennie
Jennie
Jennie
រូបភាព​​ថ្មីរបស់ Jennie
រូបភាព​​ថ្មីរបស់ Jennie
រូបភាព​​ថ្មីរបស់ Jennie
រូបភាព​​ថ្មីរបស់ Jennie
រូបភាព​​ថ្មីរបស់ Jennie
រូបភាព​​ថ្មីរបស់ Jennie
រូបភាព​​ថ្មីរបស់ Jennie
រូបភាព​​ថ្មីរបស់ Jennie

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]