សៀមរាប៖ ក្រសួងទេសចរណ៍មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជន មេត្តាជ្រាបថា “ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរវត្ត – Equinox Angkor ឆ្នាំ២០២៤" ដែលត្រូវបានគេ ស្គាល់ថាជាបាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត ត្រូវបានគេរំពឹងថានឹងកើតមាននៅចន្លោះ ថ្ងៃទី២០ ដល់ ២២ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៥:០០នាទី ដល់ម៉ោង ៧:០០នាទីព្រឹក។

ក្នុងន័យនេះ ដើម្បីផ្សព្វផ្សាយ និងលើកទឹកចិត្តដល់គ្រប់ភ្ញៀវទេសចរចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យ នេះឱ្យបានកុះករ និងប្រកបដោយភាពរីករាយ ក្រសួងទេសចរណ៍នឹងរៀបចំកម្មវិធី “ការប្រកួតប្រជែងរូបថត សមរាត្រីអង្គរអច្ឆរិយៈ (Equinox Angkor Photo Contest)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

• នីតិវិធីនៃការចូលរួម៖

១. ជ្រើសរើសរូបថតព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរវត្ត ឆ្នាំ២០២៤ ដែលខ្លួនបានថតដោយផ្ទាល់

២. ផ្ញើរូបថត ដោយភ្ជាប់ជាមួយ ឈ្មោះ និងលេខទូរស័ព្ទ មកកាន់ទំព័រហ្វេសប៊ុក «ក្រសួងទេសចរណ៍ Ministry of Tourism (https://www.facebook.com/cambodia.tourism.ministry)

៣. ការបើកទទួលរូបថត ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៤

៤. ក្រុមការងារនឹងធ្វើការវាយតម្លៃរូបថតដែលស្អាតជាងគេចំនួន ១០ រូប ដើម្បីផ្សព្វផ្សាយនៅលើ គេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយនានារបស់ក្រសួងទេសចរណ៍

៥. ជ័យលាភីរូបថតចំនួន ៣រូប នឹងទទួលបានរង្វាន់ជាទឹកប្រាក់ ចាប់ពី ៥០០,០០០រៀល រហូតដល់ ១,០០០,០០០រៀល។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមភ្ញៀវទេសចរជាតិ​-អន្តរជាតិ និងសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន អំពីព្រឹត្តិការណ៍ដ៏អាស្ចារ្យនេះ និងចូលរួមក្នុងកម្មវិធីប្រកួតប្រជែងខាងលើឱ្យបានច្រើនកុះករ ៕

ប្រភព៖ ក្រសួងទេសចរណ៍

សូមទស្សនារូបភាពខាងក្រោម៖

សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]