កូរ៉េខាងត្បូង៖ Jang Wonyoung ជាតារាចម្រៀង KPOP ជំនាន់ថ្មីរបស់ក្រុម IVE ដែលទទួលបានការគាំទ្រខ្លាំង ដោយសារតែនាងមិនមែនមានត្រឹមរូបសម្បត្តិស្រស់ស្អាតទេតែក៏ពូកែលេងម៉ូតខោអាវផងដែរ។
យ៉ាងណាមិញ ស្ទាយ៍កន្លងមករបស់នាងគឺតុបតែង បែបគួរឲ្យស្រលាញ់ និងផាត់មុខស្រាលៗ សុភាពរាបសារ តែរូបភាពថ្មីៗប៉ុន្មានសន្លឹក ដែលនាងបានថតដាក់ទស្សនាវដ្ដី Vogue កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង លើការតុបតែងមុខរបស់នាង។
ក្នុងនោះ Wonyoung បានផាត់មុខរាងក្រាស់ជាងធម្មតា ហើយភ្នែកក៏គូសបែប Smoky Eyes ផងដែរធ្វើឲ្យមើលទៅកាច និងមានរូបភាពជានារីពេញវ័យ ជាងស្ទាយ៍កន្លងមក ធ្វើឲ្យអ្នកគាំទ្រលាន់មាត់សរសើរថា នាងស្អាតបានគ្រប់ទម្រង់មិនថា កាច មិនថាបែបគួរឲ្យស្រលាញ់៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]