ឆ្នាំ២០២៣គឺជាខួបទី១០ឆ្នាំនៃការលើកឡើងពីការរួមគ្នាកសាងគំនិតផ្តួចផ្តើម "ខ្សែក្រវាត់និងផ្លូវ" ។ ១០ឆ្នាំកន្លងមកនេះ គំនិតផ្តួចផ្តើម "ខ្សែក្រវាត់និងផ្លូវ"បានទទួលលទ្ធផលជាផ្លែផ្កាជាច្រើនដែលគួរឱ្យប្រជាជនកម្ពុជាកត់សម្គាល់។
នៅខែមករា ឆ្នាំ២០២៤ មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិដែលវិនិយោគដោយសហគ្រាសចិនហើយដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិទ្រង់ទ្រាយធំដំបូងបង្អស់នៅប្រទេសកម្ពុជា ត្រូវបានប្រកាសបង្កើតឡើងនៅរាជធានីភ្នំពេញ។ វេទិកាពាណិជ្ជកម្មអន្តរជាតិដែលប្រចាំនៅប្រទេសកម្ពុជានិងមានវិសាលភាពទៅដល់ប្រទេសចិននិងតំបន់អាស៊ានផ្សេងទៀតមួយនេះ នឹងចាប់ប្រតិបត្តិការជាផ្លូវការនៅពេលឆាប់ៗខាងមុខនេះបើតាមគ្រោងទុក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិមានទីតាំងស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទំហំផ្ទៃដីសរុប៣០ហិតា ហើយទំហំសាងសង់សរុបមាន៦0ម៉ឺនម៉ែត្រការ៉េដែលនឹងកសាងឱ្យក្លាយទៅជាផ្សារបោះដុំដ៏ជំនាញនិងដ៏ធំបំផុតក្នុងតំបន់អាស៊ាននៅថ្ងៃអនាគត ហើយនឹងបង្កើតទៅជាផ្សារដ៏មានមុខងារចម្រុះនិងមានទ្រង់ទ្រាយធំ ដែលបោះដុំកសិផលជាសំខាន់ គួបផ្សំនឹងការបោះដុំទំនិញផ្សេងទៀតផង។ បើតាមមន្ត្រីកម្ពុជាមួយរូបបានឱ្យដឹងថា មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិដែលវិនិយោគដោយសហគ្រាសចិន គឺជាគម្រោងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋដ៏សំខាន់នៅទីក្រុងភ្នំពេញ នឹងបង្កើនទំហំពាណិជ្ជកម្មកសិផលកម្ពុជាយ៉ាងខ្លាំង ហើយនឹងក្លាយទៅជាមជ្ឈមណ្ឌលចែកចាយកសិផលដែលមានវិសាលភាពក្នុងតំបន់និងលើអន្តរជាតិ នេះនឹងអំណោយផលដល់ការផ្សព្វផ្សាយកសិផលដ៏មានគុណភាពល្អៗនៅប្រទេសកម្ពុជាទៅដល់ប្រទេសនិងតំបន់កាន់តែច្រើន លើកកម្ពស់កំរិតពាណិជ្ជកម្មនៃផ្សារបោះដុំធំនៅរាជធានីភ្នំពេញ។
លោកនួន ផារ័ត្ន អភិបាលរងនៃរាជធានីភ្នំពេញបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានគាំទ្រនិងលើកទឹកចិត្តដល់អ្នកវិនិយោគបរទេសមកបង្កើតផ្សារបោះដុំកសិផលធំនៅភ្នំពេញ មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិដែលវិនិយោគដោយសហគ្រាសចិន មិនគ្រាន់តែចូលរួមចំណែកដល់ការអភិវឌ្ឃសេដ្ឋកិច្ចកម្ពុជា និងកែលម្អបរិស្ថាននៃរាជធានីភ្នំពេញប៉ុណ្ណោះទេ ថែមទាំងនឹងផ្តល់ផលប្រយោជន៍ដល់ពាណិជ្ជករនិងប្រជាពលរដ្ឋកម្ពុជា និងជំរុញដល់ការពង្រីកផលិតកម្មនិងពាណិជ្ជកម្មអន្តរជាតិនៃកសិផលកម្ពុជាទៀតផង។
ដោយប្រភេទកសិផលដ៏សំបូរ ការស្តុកនិងប្រព័ន្ធភ្តុកភារកម្មដ៏ងាយស្រួលនិងហេដ្ឋរចនាសម្ព័ន្ធដ៏ពេញលេញ មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិនឹងបំពេញតម្រូវការរបស់ពាណិជ្ជករដែលមកពីប្រទេសនានា ក្នុងការជាវដុំនិងរាយនូវកសិផល ជំរុញដល់ពាណិជ្ជកម្មកសិផលរវាងប្រទេសកម្ពុជានិងប្រទេសចិន ក៏ដូចជារវាងបណ្តាប្រទេសអាស៊ានផងដែរ។
បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិនកាន់តែច្រើនឡើងៗ ដែលបានជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាដែរ។ ប្រទេសចិនបានប្រកាន់ខ្ជាប់នូវផ្នត់គំនិតដែល "ជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច អំណោយផលដល់ប្រជាជន រួមគ្នាកសាងសុខដុមរមនា" ជានិច្ចកាល។ យើងសូមជូនពរចំណងមិត្តភាពកម្ពុជា-ចិនប្រិមប្រិយអមតៈ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]